World Cup 2022 នៅប្រទេសកាតា សម្រេចអោយកីឡាករ ២៦នាក់ ក្នុងមួយក្រុម

FIFA បានអនុម័តក្រុមកីឡាករចំនួន២៦ នាក់ សម្រាប់ការប្រកួត World Cup ឆ្នាំនេះនៅប្រទេសកាតា។ការផ្លាស់ប្តូរនេះ គឺស្របតាមការប្រកួតថ្នាក់ជាតិនាពេលថ្មីៗនេះ និងជាការពង្រីកក្រុមកីឡាករទាំង ២៣នាក់ ដែលធ្លាប់ត្រូវបានប្រើប្រាស់មុន ការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ ។

FIFA បានបញ្ជាក់ថា កីឡាករបម្រុង១៥ នាក់អាចដាក់ឈ្មោះ សម្រាប់មួយប្រកួត មានន័យថាគ្មានកីឡាករណាខកខាននោះទេ ខណៈគោលការណ៍នេះ ដូចអ្វីដែលជាការអំពាវនាវ របស់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ។
គ្រូបង្វឹកអង់គ្លេស បាននិយាយកាលពីខែមេសាថា “ប្រសិនបើក្រុមនឹងកាន់តែធំ នោះអាចផ្លាស់ប្តូរនៅថ្ងៃប្រកួត” ។ ថ្ងៃផុតកំណត់សម្រាប់ប្រទេសទាំង៣២ គឺថ្ងៃទី ២០ ខែតុលា ខណៈ ៣០ ថ្ងៃមុនពេលការប្រកួតដំបូងរវាង ប្រទេសសេណេហ្គាល់ និងហូឡង់ នៅកីឡដ្ឋាន Al Thumama ។

FIFA ក៏បានបញ្ជាក់ផងដែរថា មិនលើសពី២៦ នាក់ទេ ដោយមានអ្នកជំនួស១៥ នាក់ និងមន្ត្រីក្រុម ១១ នាក់ និងវេជ្ជបណ្ឌិតម្នាក់ ត្រូវបានអនុញ្ញាតឱ្យអង្គុយនៅលើកៅអី។

គួរអោយដឹងថា ក្រុមអង់គ្លេស នឹងត្រូវចាប់ផ្តើមយុទ្ធនាការ ទល់នឹងអ៊ីរ៉ង់ នៅថ្ងៃបើកឆាកទី២១ ខែវិច្ឆិកា វេលាម៉ោង ១៣:០០ (ម៉ោងក្នុងតំបន់) ខណៈវេលស៍ ប៉ះសហរដ្ឋអាមេរិក នៅម៉ោង ១៩:០០ (ម៉ោងក្នុងតំបន់) ៕
ប្រភព ៖ BBC Sport
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner