អ្នកសារព័ត៌មានចំនួន ១៥អង្គភាពនិងមន្ត្រីអនុវត្តច្បាប់ ពាក់ព័ន្ធក្នុងខេត្តរតនគិរីជួបពិភាក្សាគ្នាដើម្បីយល់ដឹងឱ្យ កាន់តែច្បាស់ពីសិទ្ធិ និងច្បាប់ស្តីពីរបបសារព័ត៌មាន

អត្ថបទដោយ៖
ធី ដា

រតនគិរី ៖ អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា( LAC )ក្រោមកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្ត និង មន្ទីរព័ត៌មានខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំពិភាក្សាមួយ រវាងអ្នកសារព័ត៌មានជាមួយអង្គភាពពាក់ព័ន្ឋដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីសិទ្ធិ និងការអនុវត្តច្បាប់របបសារព័ត៌មាន” ។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នាសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត និងឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ។

លោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិ នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានលើកឡើងថា កិច្ចប្រជុំរយៈពេល ១ព្រឹកនេះមានគោលបំណង ផ្តល់ជូនបន្ថែមដល់ អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធក្នុងខេត្តរតនគិរី ឱ្យបាន យល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងច្បាប់ស្តីពីរបប សារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវ : របស់ខ្លួន អនុវត្តឱ្យស្របតាមទិដ្ឋភាពច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ដែលមានជាធរមាន ស្របពេលដែល វិស័យព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ហើយ ចំនួន អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានាកាន់តែមាន ចំនួន កើនឡើងឥតឈប់ឈរ ។

ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំដោយបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌ ក៏ដូចជាអង្គភាពសារព័ត៌មាននានាក្នុងការផ្តល់ព័ត៌មាននិងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយសង្គម សេដ្ឋកិច្ចជាតិ និងអន្តរជាតិតាមរយៈការមើល ការអាន ការស្តាប់ ពី បណ្តាញ ផ្សព្វផ្សាយ នានាបានយ៉ាងទូលំទូលាយ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បាន បញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យព័ត៌មាននៅក្នុងខេត្តរតនគិរី ជាពិសេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជាកំពុងមានសន្ទុះ រីកចម្រើនគួរជាទីមោទនៈ។ហើយ ជាមួយនឹងការរីកចម្រើននៃវិស័យព័ត៌មាននេះ ក៏នៅមានទាំងចំណុច វិជ្ជមានផង និងអវិជ្ជមាន ផងដែរ ។ ឯកឧត្តម សង្កត់ធ្ងន់ថា ភាពវិជ្ជមានជាច្រើននៃវិស័យព័ត៌មាន ដោយសារ ប្រជាពលរដ្ឋអាចទទួលបានដំណឹងផ្សេងៗដែល ពាក់ព័ន្ធ នឹងស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាព សង្គម ស្ថានភាព សេដ្ឋកិច្ច និងការអប់រំផ្សេងៗ ។

លើសពីនេះសារព័ត៌មានក៏ជាស្ពានចម្លងនូវរាល់សំណូមពរ បញ្ហា មតិយោបល់ រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និងពី រាជរដ្ឋាភិបាល មក ប្រជាពលរដ្ឋ វិញបានដឹង និងធ្វើការដោះស្រាយ ។ ហើយជាមួយគ្នានេះ ភាពអវិជ្ជមានក៏កើតមាន ញឹកញាប់ ដែរដោយហេតុថា ស្ថាប័នសារព័ត៌មាន ឬបុគ្គល ព័ត៌មាន ខ្លះផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនខ្វះប្រភពនិងមាន លក្ខណ : មិនពិត បំពុល និងបំផ្លើស ហើយ មានគោលបំណង ទាញផលចំណេញខាងនយោបាយ ពីប្រព័ន្ធ ផ្សព្វផ្សាយនោះជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ចំពោះរាជរដ្ឋាភិបាល និង អាជ្ញាធរមាន សមត្ថកិច្ចធ្វើឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរមូលដ្ឋាន និង ថ្នាក់ដឹកនាំ ។

ក្នុងនាមរដ្ឋបាលខេត្តរតនគិរី ឌុច ចាន់តូ បានជំរុញដល់អ្នកសារព័ត៌មានដែលបានចូលរួម ប្រឹងប្រែង ស្តាប់ ការពន្យល់ បកស្រាយ របស់វាគ្មិននិងពិភាក្សាសួរនាំ ឱ្យស្របទៅតាម ចំណុចនៃប្រធានបទនិង សង្ឃឹមថាក្រោយបញ្ចប់កិច្ចប្រជុំដែលមាន រយៈពេល មួយព្រឹកនេះអ្នកសារព័ត៌មាននិង មន្ត្រី អនុវត្ត ផ្នែកច្បាប់នឹងយល់ កាន់តែច្បាស់ អំពីតួនាទីភារកិច្ច ក្នុងការអនុវត្តច្បាប់ របបសារព័ត៌មានស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួន ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner