ជនដៃដល់ដែលបាញ់អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអ្នកជួញដូរអាវុធត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន ៦នាក់ ព្រមទាំងដកហូតអាវុធជាច្រើនដើម

ព្រះសីហនុ ៖ យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ(ជនដៃដល់)បានហើយនោះ កម្លាំងជំនាញក៏បានសួរនាំ និងស្រាវជ្រាវស្វែងរកប្រភពនៃការផ្ដល់អាវុធឱ្យជនសង្ស័យដែលបានធ្វើសកម្មភាព ជាលទ្ធផលចាប់បានជនជួញដូរអាវុធជាជនជាតិខ្មែរចំនួន ៣នាក់បន្ថែមទៀត ព្រមទាំងឈានដល់ការឆែកឆេររកឃើញអាវុធជាច្រើនដើមទៀត ដែលពួកគេរក្សាទុកដើម្បីជួញដូរដោយខុសច្បាប់ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ ដោយមានការកិច្ចការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ ។

សូមបញ្ជាក់ថា យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់គឺ “គ្មានការលេីកលែងជាដាច់ខាត ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រេីប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់ ហេីយត្រូវស្រាវជ្រាវឱ្យដល់ព្រះសីហនុឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់” ។

លទ្ធផលជាផ្លែផ្កានៃប្រតិបត្តិការបង្រ្កាបខាងលើ គឺផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្នុងការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យក្រោយបញ្ចប់ការសួរនាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ជាមួយវត្ថុតាងដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ (អត្ថបទ ឃាង ភារម្យ)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner