អប្សរាព្រឹកនេះ ២៥ មិថុនា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1-សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចចម្រើនលូតលាស់ BRICS ដែលរួមមានប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ដែលបានរាតត្បាតពិភពលោក អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។៕…ឃ្លីប…

C6  ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ថា  យើងត្រូវជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ៦% បន្ថែមទៀត ដែលថ្នាក់ដឹកនាំកម្ពុជា-វៀតណាមឯកភាពគ្នា ឱ្យសម្រេចជោគជ័យឆាប់ៗនេះ៕…អានផ្ទាល់

BH1-សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ដឹកនំាបើកប្រជុំ លើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល​ថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ ៕ …អានផ្ទាល់…

C1-ក្រសួងអប់រំ ណែនាំឲ្យទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTPs នៅតាមគ្រឹះស្ថានសិក្សា ៕…អានផ្ទាល់

N28-ក្រសួងការងារ ជូនដំណឹងពីការបើក ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិត ក្នុងវិស័ទេសចរណ៍ លើកទី៨៣ មានចំនួនជិត ៤ពាន់នាក់៕…អានផ្ទាល់

SB1-ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតី បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន ស្តីពី គ្រឿងញៀនគ្រោះថ្នាក់ (AlPA COD D5) ៕ …ឃ្លីប…

វគ្គទី២

C3-មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០%ហើយ ៕…អានផ្ទាល់

N28- ក្រសួងការងារ ជូនដំណឹងពីការបើក ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិត ក្នុងវិស័យទេសចរណ៍ លើកទី៨៣ មានចំនួនជិត ៤ពាន់នាក់៕អានផ្ទាល់

C2-អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ៕…អានផ្ទាល់

BH2-លោកជំទាវ ម៉ែន នារីសោភ័គ បង្ហាញពីលទ្ធផល នៃការចូលរួមប្រជុំមហាសន្និបាត លើកទី២៣ សហព័ន្ធអន្តរជាតិ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម តាមប្រព័ន្ធវីដេអូ ៕          …អានផ្ទាល់…

BH3-អ្នកសារព័ត៌មាន ចំនួន១៥អង្គភាព និងមន្ត្រីអនុវត្តច្បាប់ ពាក់ព័ន្ធក្នុងខេត្តរតនគិរី ជួបពិភាក្សាគ្នា ដើម្បីយល់ដឹងឱ្យ កាន់តែច្បាស់ពីសិទ្ធិ និងច្បាប់ ស្តីពីរបបសារព័ត៌មាន ៕ …អានផ្ទាល់…

BH4-ព្រឹត្តិការណ៍សម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំ នៅសង្កាត់ចុងឃ្នៀស នៃបឹងទន្លេសាប ៕ …អានផ្ទាល់…

វគ្គទី៣៖

C4-ឯកឧត្តមសោម ស៊ុនថ្លែងអំណរគុណសមាជិកបក្សនិងប្រជាពលរដ្ឋបោះឆ្នោត គាំទ្របេក្ខជនក្រុមប្រឹក្សាឃុំចំនួន២ទីតាំងក្នុងឳកាសពិសារអាហារបាយសាមគ្គី ៕…លោកប៊ុន រដ្ឋា …ឃ្លីប…

C5-គណកម្មាធិការរៀបចំការបោះឆ្នោត ខេត្ត កំពតបានបើក សន្និបាទ បូកសរុបការងារ បោះឆ្នោត ក្រុមព្រឹក្សាឃុំសង្កាត់ ឣាណត្តិ ទី០៥ ឆ្នាំ ២០២២ ៕…អានផ្ទាល់

154 – ខ្វះជំនាញ ខ្វះទុន តែមានការតស៊ូរហូតអាចកែច្នៃផ្លែគ ទៅជាក្រណាត់ដ៏មានតម្លៃ

MC: បើនិយាយពីផ្លែគ មនុស្សគ្រប់គ្នាប្រហែលជាគិតថា គេអាចយកវាទៅញុកធ្វើជាខ្នើយជាដើម ប៉ុន្តែ​សម្រាប់​ស្រ្តីមួយរូបនេះវិញកំពុងធ្វើការស្រាយជ្រាវដោយយកផ្លែគ ស្រាវចេញជាអំបោះត្បាញ​ចេញទៅ ជាក្រណាត់ដ៏មានតម្លៃ។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ រៀម ចំរើន

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 មេដឹកនាំអឺរ៉ុប សម្រេចអនុញ្ញាតឲ្យប្រទេសក្រូអាត ចូលជាសមាជិកសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមករា ២០២៣

G2 ប្រមុខ UN និយាយថា ពិភពលោកប្រឈមនឹងវិបត្តិអត់ឃ្លានជាសកលដែលមិនធ្លាប់មានពីមុនមក

G3 ឥណ្ឌាបញ្ជូនជំនួយ និងក្រុមសង្គ្រោះទៅជួយជនរងគ្រោះដោយសារការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

G4 រុស្ស៉ីទម្លាក់កំហុសលើអាមេរិក ជុំវិញការដាក់កំហិតលើការដឹកជញ្ជូនទំនិញ ឆ្លងកាត់តំបន់ Kaliningrad

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner