ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នកជាមួយនឹងមិត្ត រួមការងារ ក៏ដូចជាដៃគូការងារ និងជំនួញ។ បើអាចធ្វើទៅបានកុំចូលរួមក្នុងការចរចា ពីព្រោះអ្នកទំនងជានឹងមិនអាចឈានទៅដល់ការយោគយល់ ឬយល់ដឹងពីមនុស្សទាំងនោះ បានទេ។ សម្រាប់បញ្ហា គឺអ្នកនឹងមិនជួបប្រទះអ្វីធ្ងន់ធ្ងរនោះទេ។ ផ្ទុយទៅវិញលោកអ្នកមាន ឳកាសគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា និងអាចធ្វើការគ្រប់គ្រងផែន ការអនុវត្តបានយ៉ាងល្អប្រសើរ។ ក្រៅពីនេះ ឳកាសថ្ងៃនេះមានអំណោយផលទៅលើដៃគូ និងចំណងសេ្នហាយ៉ាងល្អូកល្អឺន។
ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំផ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក ពីព្រោះការស្តាប់នឹងធ្វើឲ្យលោកអ្នកអាចយល់ពីស្ថាន ការណ៍បានល្អប្រសើរជាង។ ដោយឡែក លោកអ្នកទទួលបានអំណោយផលដែលល្អប្រសើរ  បំផុតសម្រាប់ទំនាក់ទំនងស្នេហា។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ ចំនែកការទទួលស្គាល់ និងការគាំទ្រក៏មានច្រើនផងដែរ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើបន្ត គឺសូមរក្សាពាក្យសំដី កាយវិការ និងធ្វើយ៉ាងណាកុំប្រថុយ ប្រថាន ឬបង្ហាញភាពទន់ខ្សោយជាដាច់ខាត។ ដោយឡែក សម្រាប់ការសុំជំនួយគឺមិនអាច ធ្វើបានសោះក្នុងថ្ងៃនេះ ដូច្នេះចូរខិតខំប្រឹងប្រែងអនុវត្តការងារក្រោមបន្ទុកដោយខ្លួនឯង។ អ្វីដែលសំខាន់ សូមមានការអត់ធ្មត់ ហើយក៏អនុគ្រោះឲ្យបានច្រើនទើបល្អ។ យកចិត្តទុកដាក់ បន្ថែមទៅលើវិធីសាស្រ្តធ្វើទំនាក់ទំនង។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាព ទេ ដូច្នេះការពន្យាពេលចំពោះរឿងសំខាន់ជារឿងល្អប្រសើរ។ ធ្វើយ៉ាងណារំកិលការងារ នេះរហូតដល់ពេលវេលាដែលសមប្រកប។ ចូរធ្វើកិច្ចការសាម័ញ្ញ ដែលមិនតម្រូវឲ្យមានវិធី សាស្រ្តទទួលខុសត្រូវ។ សម្រាប់លុយកាក់ បញ្ហាហិរញ្ញវត្ថុគួរកុចាយវាយច្រើន សូមសន្សំសំ ចៃសិន ពីព្រោះកំរិតហិរញ្ញវត្ថុទាប គំរាមកំហែងដល់ការអនុវត្តអាជីវកម្មដែលមានប្រសិទ្ធ ភាព។ ស្វែងរកឳកាសដើម្បីវិនិយោគ ឬធ្វើកិច្ចការទាំងឡាយណាដែលសក្តិសមនឹងអ្នក។ ផ្ទុយពីភាពអវិជ្ជមាននេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយជម្លោះ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះ ពត៌មានដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់ បង់ពត៌មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យ ឲ្យបានច្រើន រក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ច ទំនាក់ទំនងឲ្យស្ថិតនៅក្នុងរង្វង់តូចចង្អៀត ហើយបើអាចធ្វើបានកុំចូលទៅពាក់ព័ន្ធនឹងការ ពិភាក្សា ដែលតម្រូវឲ្យមានការសម្រេចចិត្ត។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នកទទួលបាន ផ្លែផ្កាល្អប្រសើណាស់។ ប៉ុន្តែហោរាសាស្រ្តណែនាំឲ្យលោកអ្នកពិនិត្យសង្កេតកាអនុវត្តការ ងាររបស់មិត្តរួមការងាររបស់អ្នក ដកស្រង់បទពិសោធន៍ពីគេ ពីព្រោះលោកអ្នកត្រូវការគំនិត យោបល់បន្ថែមដើម្បីអាចសម្របទៅតាមស្ថានការណ៍សព្វថ្ងៃនេះបាន។ ក្នុងនោះសូមចងចាំ ថា បើទោះបីជាលោកអ្នកអាចជួបបញ្ហា និងការលំបាកមួយចំនួនក្តី សូមកុំមានការព្រួយ បារម្ភលើសពីបញ្ហា ដោះស្រាយដោយសន្តិវិធី។ ក្នុងអនាគតដ៏ខ្លីនេះ អ្វីៗនឹងត្រឡប់ទៅរក សភាពល្អប្រសើរឡើងវិញ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងពេលនេះមានលទ្ធភាពពេញ លេញដើម្បីទទួលបានភាពចម្រើនលូតលាស់ និងជោគជ័យដែលអ្នករំពឹងទុក។ ប៉ុន្តែអំណោយនេះ នឹងទាក់ទងជាពិសេសទៅលើការតស៊ូ និងខិតខំប្រឹងប្រែងរបស់អ្នក។ អ្នកមិនអាចពឹងពាក់អាស្រ័យគេ ឬផ្តល់ការងាររបស់អ្នកទៅអ្នកដទៃដើម្បីធ្វើជំនួសនោះទេ គឺមិនអាចធ្វើដូច្នេះបានជាដាច់ខាត បើមិនដូច្នេះអ្នកអាចនឹងមានការបាត់បង់ធ្ងន់ធ្ងរ។ ក្រៅពីនេះ សូមរៀនសម្រេចចិត្តអោយបានស្អាតស្អំ។ ពត៌មានថ្មីៗអាចនឹងបំភ័ន្តអ្នកបាន ដូចនេះសូមចំណាយពេលវេលាគិត។ ក្រៅពីនេះ អ្នកអាចមានភាពស្មុគ្រស្មាញខ្លះសម្រាប់ ការនិយាយស្តី ដូច្នេះយកល្អកុំនិយាយច្រើន។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងថ្មីៗ ដ៏រីករាយបំផុត សម្រាប់កិច្ចការងារដែលអ្នកបានអនុវត្ត និងការងារដែលកំពុងដំណើរនាពេលនេះ។ លាភសំណាងនឹងកើតមានច្រើន ពិសេសផ្នែកលុយកាក់ ហេតុនេះសូមពិនិត្យវាយតម្លៃឲ្យ បានត្រឹមត្រូវ។ រក្សាអាកប្បកិរិយា ពាក្យសំដី ហើយជៀសឲ្យបានជាដាច់ខាតចំពោះការ ជ្រៀតជ្រែកការងាររបស់មិត្តរួមក្រុមរបស់អ្នក។ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ កំរិតហិរញ្ញវត្ថុ របស់អ្នកនឹងត្រូវបានលើកកម្ពស់ ដូច្នេះប្រហែលជាពេលដែលអ្នកត្រូវមានភាពរីករាយយ៉ាង ពេញលេញ។ សម្រាប់លោកអ្នកមិនទាន់មានគូ រំពឹងថានឹងទទួលបានដំណឹងដ៏រីករាយ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបានយ៉ាងរលូន។ ទន្ទឹមនឹងនេះ ចំពោះគោលបំណងដែលចង់សម្រេចគោលដៅទាំងអស់ក្នុងពេលតែមួយគួរតែបោះបង់ចោល។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ ដោយឡែក អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដែលមិនឲ្យឈានទៅរកជម្លោះ។ ក្រៅពីនេះ សូមលោកអ្នកប្រើប្រាស់ទិស អាគ្នេយ៍សម្រាប់សម្រាប់រាល់សកម្មភាពនានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ ចំពោះអាជីពនានារំពឹងថានឹងទទួលបានភាពត្រចេះត្រចង់ណាស់។ អ្នកប្រហែលជាអាចជៀសវាងស្ថានភាពតានតឹង ប៉ុន្តែក៏គួរគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ក្នុងពេលនេះអ្នកមានភាពស្វាហាប់ រហ័សរហួន និងមានគំនិតវិជ្ជមានណាស់ ដែលអាចជួយសម្រួលការលំបាក ឲ្យឈានដល់ភាពជោគជ័យបាន។ លើសពីនេះ លោកអ្នកទទួលបាន ការយកចិត្តទុកដាក់ និងជឿទុកចិត្តពីមនុស្សនៅក្នុងក្រុមការងារ ព្រមទាំងថ្នាក់លើតែម្តង។ ​ទាំងនេះជាអំណោយផលក៏ប្រសើរបំផុត ដូច្នេះសូមមានភាពរហ័សរហួនជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានពេលវេលាពេញលេញបំពេញការងារតាមការប៉ងប្រាថ្នា មិនត្រឹមតែប៉ុណ្ណោះអ្នកអាចសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលអ្នកត្រូវធ្វើក្នុងពេលនេះគឺត្រូវមានគំនិតវិជ្ជមានជានិច្ច។ រាល់ព្រឹត្តិការណ៍ទាំងអស់នឹងមានភាពវិជ្ជមានទាំងអស់នៅចុងបញ្ចប់ គ្រាន់តែត្រូវអត់ធ្មត់បន្តិច។ ក្រៅពីនេះ​ លោកអ្នកទទួលបានអំណោយផលក្នុងការសម្របទៅនឹងហេតុការណ៍យ៉ាងប្រសើរបំផុត។ ផ្ទុយទៅវិញ ប្រសិនបើអ្នកនឹងធ្វើការងារ ជាក្រុម សូមកយកចិត្តទុកដាក់ជាបំផុតទៅលើ​អាកប្បកិរិយាវិជ្ជមាន និងភាពស្មោះត្រង់ជានិច្ច មិនដូច្នោះទេបញ្ហាអាចកើតឡើងយ៉ាង​ងាយ ណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាច គ្រប់គ្រងបាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះសូមលោកអ្នករក្សាកំលាំង ធ្វើយ៉ាងណាគួរបំពេញការងារឲ្យមានតុល្យភាពនឹងកំរិតសុខភាពដែលអ្នកមាន។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ មមែ វក រកា ច រាសីឡើងខ្ពស់ត្រដែត។ ការផ្លាស់ប្តូររបស់អ្នកនឹងទទួលបានលំនឹង ហើយភាពជោគជ័យក៏ប្រាកដខ្លួនយ៉ាងច្បាស់ សម្រាប់កិច្ចការងារទាំងឡាយក្នុងថ្ងៃនេះ។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner