តើទីក្រុងមួយណានៅសហរដ្ឋអាមេរិកមានសុវត្ថិភាពបំផុតពីការប្រែប្រួលអាកាសធាតុ?

វ៉ាស៊ីនតោន៖ ជនជាតិអាមេរិករាប់លាននាក់កំពុងរស់នៅក្នុងសហគមន៍ ដែលមានលក្ខខណ្ឌអាកាសធាតុមិនច្បាស់លាស់ ឬមិនអំណោយផលនៅក្នុងលំនៅដ្ឋានដែលមានអារម្មណ៍ថា មិនមានភាពកក់ក្តៅ។ ទោះជាយ៉ាងណា មានដំណោះស្រាយសម្រាប់មនុស្សជាច្រើន ក្នុងចំណោមមនុស្សទាំងនេះ នោះគឺការផ្លាស់ទីទៅកាន់កន្លែងមួយ ដែលគេហៅថា ជម្រកអាកាសធាតុ ឬ Climate Havens។


ជម្រកអាកាសធាតុ ឬគោលដៅអាកាសធាតុស្ថិតនៅក្នុងទីកន្លែងដែលជៀសវាងផលប៉ះពាល់ដ៏អាក្រក់បំផុតនៃគ្រោះមហន្តរាយធម្មជាតិ និងមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ចំនួនប្រជាជនកាន់តែច្រើន។ ទីក្រុងកេរដំណែលទាំងនេះជាច្រើនមានទីតាំងនៅភាគឦសាន។ លោក Jesse Keenan សាស្ត្រាចារ្យរងផ្នែកអចលនទ្រព្យនៅសាកលវិទ្យាល័យ Tulane បានដាក់ឈ្មោះទីក្រុងខាងក្រោមថា ជាជម្រកអាកាសធាតុ ក្នុងនោះមានដូចជា៖

ទីក្រុងAsheville រដ្ឋNorth Carolina, ទីក្រុងBuffalo រដ្ឋញូវយ៉ក ទីក្រុងBurlington រដ្ឋVermont ទីក្រុងDetroit រដ្ឋMichigan ទីក្រុងDuluth រដ្ឋMinnesota ទីក្រុងMadison រដ្ឋWisconsin ទីក្រុងMilwaukee រដ្ឋWisconsin ទីក្រុងMinneapolis រដ្ឋMinnesota ទីក្រុងPittsburgh រដ្ឋPennsylvania និងទីក្រុងRochester រដ្ឋញូវយ៉ក។

អ្នកនាង Anna Marandi ដែលបម្រើការជាអ្នកគ្រប់គ្រងកម្មវិធី នៃភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៅឯ National League of Cities បានបន្ថែមទីកន្លែងពីរផ្សេងទៀតទៅក្នុងបញ្ជីទីតាំងមានសុវត្ថិភាពគឺ ទីក្រុងAnn Arbor រដ្ឋ Michigan និងប្រហែលជាគួរឱ្យភ្ញាក់ផ្អើលនោះ គឺទីក្រុងOrlando រដ្ឋFlorida។

អ្នកនាង Marandi បាននិយាយថា ខ្ញុំមើលឃើញថា ការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុ (Climate Migration) គឺជាឱកាសមួយសម្រាប់ទីក្រុងទាំងនេះ ដើម្បីជៀសវាងកំហុសឆ្គងនៃការរីករាលដាលនៃទីក្រុង។ ទន្ទឹមគ្នា លោក Keenan បានសង្កត់ធ្ងន់ថា ទីក្រុងដែលជាជម្រកអាកាសធាតុត្រូវជួយអ្នកស្រុករបស់ពួកគេ ហើយក៏នឹងទាក់ទាញអ្នកធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុកាន់តែច្រើនផងដែរ។ លោកបានបញ្ជាក់ដូច្នេះថា ប្រការនេះមិនមែនយើងនឹងកសាងសហគមន៍សម្រាប់ថ្ងៃស្អែកទេ… យើងនឹងកសាងសហគមន៍សម្រាប់ថ្ងៃនេះ… ហើយវានឹងក្លាយជាគ្រឹះសម្រាប់ការកសាងសហគមន៍សម្រាប់ថ្ងៃស្អែក៕ ប្រភព៖ CNBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner