រន្ធត់ណាស់!! នារីម្នាក់ខ្ទេចជើងមួយចំហៀង និងនារីម្នាក់របួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាដើរលក់ម្ជូរពេលយប់ ត្រូវរថយន្ត Prius បុកពេញទំហឹង

ភ្នំពេញ ៖ បុរសពីរនាក់ស្រវឹងស្រាជោគ បើករថយន្តtoyota prius មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះដោយនារីពីរនាក់ដើរលក់ម្ជូរពេលយប់ពេញទំហឹង បណ្ដាលឲ្យនារីម្នាក់របួសខ្ទេចជើងមួយចំហៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខមន្ទីពេទ្យសែនសុខ តាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោហតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HI-7684 ដឹកម្ជូរដើរលក់តាមហាងពេលយប់ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តម៉ាកtoyota prius មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AZ-5220 បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត និងបានរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យនារីម្នាក់រងរបួសខ្ទេចជើងខាងឆ្វេងមួយចំហៀង និងម្នាក់ទៀតរងរបួសស្រាល។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាម បើករត់រហូតមកដល់ចំណុចមុខការ៉ាសសាំងមួយកន្លែង តាមបណ្តោយផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរនិងអ្នករួមដំណើរដាក់ក្នុងរថយន្តបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner