សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថាបច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុជាដើម

អត្ថបទដោយ៖
AMS OneMinute

នៅចំពោះមុខមេដឹកនាំប្រទេស BRICS រួមមានលោក Xi Jinping ប្រធានាធិបតីចិន, លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង, លោក Bolsonaro ប្រធានាធិបតីប្រេស៊ីល, លោក Putin ប្រធានាធិបតីរុស្ស៊ី និងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថាបច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុជាដើម។

“ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសកលចេញពីវិបត្តិខាងលើ ទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។”

ads banner