បុរីព្រីនស៍ វ័នត្រូពិកា ចាប់ផ្តេីមបេីកលក់នូវគម្រោងផ្ទះជាច្រេីនជម្រេីស ដែលប្រេីប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ទំនេីប មុនគេបង្អស់នៅកម្ពុជា

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធ បេីកលក់ជាផ្លូវការ បុរី ព្រីនស៍ វ័ន ត្រូពិកា នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាល ក្រុមហ៊ុនព្រីនស៍ រៀល អុីស្ទេត គ្រុប លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីន៍ រៀល អុីស្ទេត គ្រុប បានឱ្យដឹងថា ក្រុមហ៊ុន រៀល អុីស្ទេតគ្រុប បានចាក់ឬសគល់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយបានចូលរួមអភិវឌ្ឍន៍ លេីវិល័យជាច្រេីន តាមរយៈការធ្វេីអាជីវកម្ម ប្រកបដោយគុណភាពនានា និងតាមរយៈការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍នានា និងមានតួនាទីជាអ្នកចូលរួមជំរុញការអភិវឌ្ឍនគរូបនីយកម្មនិងសំណង់ទំនើបនៅកម្ពុជា ផងដែរ ដោយបច្ចុប្បន្ន ក្រុមហ៊ុន រៀល អុីស្ទេតគ្រុប មានអាជីវកម្មគ្របដណ្ដប់លើវិស័យនានា ដូចជា ផ្សារទំនើប លំនៅឋាន និងតំបន់ទេសចរណ៍ ជាដេីម ។

លោក Edward Lee បានបន្តទៀតថា បុរី Prince One Tropica គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបត់ថ្មី នៃការរស់នៅផ្ទះបុរីរបស់អតិថិជន ដែលផ្ទះនីមួយៗ មានការខុសប្លែកពីបុរីផ្សេងៗទៀត ដោយផ្ទះរបស់បុរី ព្រីនស៍ វ័ន ត្រូពិកា មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនេីប ឆ្លាតវៃ (ការបញ្ជារប្រព័ន្ធប្រេីប្រាស់នៅក្នុងផ្ទះតាមរយៈ App ទូរស័ព្ទ) ប្រព័ន្ធកាំមេរ៉ាសុវត្តិភាព គ្រប់ច្រក ២៤ម៉ោង សួនច្បារ អាងហែលទឹក ដែលប្រេីប្រាស់ទឹក មានសារធាតុរ៉ែជំនួយដល់សុខភាព ផ្សារទំនេីប ជាមួយនិងការផ្តល់ជូន សេវាកម្មផ្សេងៗជាច្រេីន ប្រភេទ ដេីម្បីឱ្យអ្នករស់នៅប្រកបដោយភាពរីករាយ ។ សំរាប់ជម្រេីសនៃការបង់ប្រាក់ ក៏បានបង្កភាពងាយស្រួលសំរាប់អតិថិជនផងដែរ ដោយក្នុងនោះការបង់ប្រាក់ត្រូវបានបែងចែកជា ៣ជម្រេីស ទី១ ការបង់ប្រាក់ទិញផ្តាច់ និងទទួលបានការបញ្ចុះតម្លៃ ៨% នៃតម្លៃផ្ទះ ទី២ ការបង់ប្រាក់ជាដំណាក់កាល និងមានការបញ្ចុះតម្លៃជូន ៤% នៃតម្លៃផ្ទះ និងទី៣ ការបង់រំលោះសុទ្ធ ជាមួយនិងកម្ចីពីធនាគារព្រីនស៍ និងមានការបញ្ចុះតម្លៃជូន២% នៃតម្លៃផ្ទះផងដែរ ។

សូមបញ្ជាក់ផងដែរថា បុរី ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងតាមបណ្តោយមហាវិថី ហាន់ណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរីព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅតំបន់ដែលមានសក្កដានុពលខ្ពស់ ដែលសមស្របសំរាប់ការរស់នៅបែបសុីវិល័យ ប្រកបដោយផាកសុខភាព ។ បុរី ព្រីនស៍ វ័ន ត្រូពិកា មានផ្ទះជាច្រេីនជម្រេីស ដូចជា ផ្ទះអាជីវកម្ម លីងហាវស៍ វិឡាទោល វិឡាភ្លោះ និង ឃ្វីនវីឡា
ដែលក្នុងផ្ទះនីមួយៗ បានភ្ជាប់ប្រព័ន្ធផ្ទះឆ្លាតវៃ កាំមេរ៉ាសុវត្តិភាព តាមដងផ្លូវ ធានាបាននូវសុវត្តិភាពការរស់នៅប្រកបដោយទំនុកចិត្ត និងសុវត្តិភាពជូនអតិថិជន ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner