សារមន្ទីរជាតិ

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណសិល្បៈសាសនា បុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី ១៣។

សារមន្ទីរជាតិត្រូវបានកសាងនៅថ្ងៃទី១៥ ខែសីហា​ ឆ្នាំ១៩១៧ តាមរបៀប ស្ថាបត្យកម្មប្រពៃណីខ្មែរដោយស្ថាបត្យករជនជាតិបារាំង ឈ្មោះ ហ្ថក ហ្រ៉ូសលីយេ (George Groslier) ដែលមានបណ្ដោយ ៥៤ ម៉ែត្រ និងជម្រៅ ៦៦ ម៉ែត្រ ហើយសង់លើខឿនកម្ពស់២ម៉ែត្រកន្លះ។

សំណង់អាគារជាប្រវត្តិសាស្រ្តនេះត្រូវបានសម្ពោធក្នុងឆ្នាំ ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទ ស៊ី សុវត្ថិ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្តិសាស្ត្រ #ព្រះរាជាណាចក្រកម្ពុជា #ប្រទេសកម្ពុជា #ទីក្រុងភ្នំពេញ #សារមន្ទីរជាតិ #សម្បត្តិវប្បធម៌ #បុរាណវិទ្យាខ្មែរ #បុរាណសិល្បៈសាសនា #GeorgeGroslier #ព្រះករុណាព្រះបាទស៊ីសុវត្ថិ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner