ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីឆក់កាបូប និងទូរសព្ទដៃ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ នៅមុខផ្សារបឹងបៃតង ផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០៥នាក់ គេចខ្លួន ០២នាក់(ឈ្មោះគ្រីត និងឈ្មោះ ជ័យ)។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់រួមមាន៖ ១)ឈ្មោះ ហួត ឆៃ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ២)ឈ្មោះ ម៉ក់ ទេពរ៉ានីដា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌដង្កោ និង៣)ឈ្មោះ សេន រាជសី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួកគោក។

ដោយឡែកជនរងគ្រោះឈ្មោះ ពៅ ដារ៉េត ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងនោះសម្ភារបាត់បង់មាន៖ ទូរសព្ទដៃ០៣គ្រឿង លុយ៤០០ដុល្លារ លុយខ្មែរ៣០០,០០០រៀល។ សម្ភារដកហូតបានមាន៖ ម៉ូតូ០២គ្រឿងគឺ ម៉ាកនិច ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ និងម៉ាកប៊ីត ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HU-3040 )របស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner