ប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាងឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្លូវរថភ្លង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ រឿន ឡារក្ស ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពិនិត្យទឹកនោម រកឃើញថា មានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner