រថយន្តទំនើប HlLUX REVO បុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះដោយបុរសពីរនាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមមហាវិថីចោមចៅ កែងផ្លូវ៣៧១ (សឡា) ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូឌ្រីមសង់ ០១៨ព័ណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1N 6165 ធ្វើដំណើរតាមវិថីចោមចៅ (អតីតផ្លូវវេងស្រេង) ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HILUX REVO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK -7757 បើកដោយបុរសម្នាក់ទិសដៅតាមបណ្ដោយផ្លូវ៣៧១សឡា ក្នុងល្បឿងយ៉ាងលឿនបានជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលប៉ើងជាច្រើនម៉ែត្របណ្តាលឱ្យបុរសពីរនាក់រងរបួសធ្ងន់ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាម៉ុយគ្លីនិចឯកជនដឹកយកទៅសង្គ្រោះផងដែរ ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កនិងបងប្អូនអ្នករងគ្រោះបាននាំគ្នាទៅមន្ទីរពេទ្យមើលជនរងគ្រោះដោយម្ចាស់រថយន្តព្រមសងសំណងថ្លៃព្យាបាលទាំងអស់ដើម្បីបញ្ចប់រឿង ៕ ដោយ ៖ ជីម ភារ៉ា
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-54-30-1024x576.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-54-36-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-54-40-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-54-43-1024x576.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-54-50-1024x576.jpg)