រថយន្តធុនធំ បុក ម៉ូតូ បណ្ដាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៥៖២០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបែកជា ៤ ជាប់របងខាងត្បូងផ្ទះសំណាក់ផ្កាយព្រឹកស្ថិតក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ.ក ៥៥ .២៩.ភព៣.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនៅឡើយ បើកបរក្នុងទិសសដៅពីត្បូងទៅជើង បានបុកអ្នកជិះម៉ូតូស្កុបពីមួយគ្រឿងពណ៌ស្លែ ពាក់ស្លាកលេខកំពង់ឆ្នាំង 1M.2683. អ្នកបើកបរឈ្មោះ ហៀង ពិសាល ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរឆ្លងផ្លូវពីកើតទៅលិច មិនប្រុងប្រយ័ត្ន ។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ អ្នកជិះម៉ូតូបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចកើតហេតុក៍ត្រូវបានរថយន្តដឹកទំនិញធន់ធ្ងន់បុកហើយអូសចង្ងាយជាង ២០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ តែម្ដង ហើយជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សាក្សីនៅក្នុងកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងរថយន្តធំខាងលើនេះមានអ្នកជិះចំនួន ៤នាក់តែគេឆ្លើយប្រាប់សមត្ថកិច្ចថា មិនមែនជាអ្នកបើកបរទេ ។ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយកវត្ថុតាងរថយន្តនិងម៉ូតូ រួមនឹងអ្នកជិះលើរថយន្តទាំង ៤នាក់ទៅធ្វើការសាកសួរនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner