ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ត្រូវបានជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំលើកទី៩

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ខែមិថុនានេះ បានបោះឆ្នោត ជ្រើសរើសប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំលើកទី៩(ឆ្នាំ២០២២- ២០២៥)តាមរយៈការបោះឆ្នោតនេះឯកឧត្តមកិត្តិនីតិ កោសល បណ្ឌិត អ៊ឹម ឈុនលឹម បានជាប់ឆ្នោតធ្វើជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំ លើកទី៩ ដោយមានសំឡេងគាំទ្រចំនួន៩លើ៩ សំឡេង។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញសមត្ថកិច្ចរបស់ខ្លួន ស្របតាម ស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែក ដោះស្រាយបញ្ហាធំៗរបស់ជាតិ ក្នុងនាមជាស្ថាប័នកំពូលឯករាជ្យ និងអព្យាក្រឹត្យ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនក្នុងរយៈពេល២៤ឆ្នាំ ចាប់តាំងពីពេលបង្កើតមក ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញ ការងារ ដោយ ស្មារតីទទួលខុស ត្រូវខ្ពស់ និងទទួលបាននូវលទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើន ក្នុងការធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ ដោយសម្រេចបាននូវសមិទ្ធផល៖ ១-ថ្វាយមតិព្រះមហាក្សត្រ ចំនួន ១៤ករណី។ ២-បកស្រាយរដ្ឋធម្ម នុញ្ញ ចំនួន១១ករណី។ ៣-បកស្រាយច្បាប់ ចំនួន ១០ករណី ។ ៤-ពិនិត្យធម្ម នុញ្ញភាពនៃច្បាប់ ចំនួន៩៧ករណី។ ៥- ពិនិត្យ និងសម្រេច លើករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោត សរុបចំនួន ២៨៩សំណុំរឿង (ចេញសេចក្តី សម្រេច និងសេចក្តីជូន ដំណឹង ចំនួន ១៤៤) រួម មាន៖ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ចំនួន៤ នីតិកាល (នីតិកាលទី១ ឆ្នាំ១៩៩៩ ពុំមានការបោះឆ្នោត ទេចំណែក នីតិកាលទី៤ ឆ្នាំ២០១៨ គ្មានបណ្ដឹង) និងវិវាទកម្មទាក់ទង នឹងការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ត្រចំនួន៦នីតិកាល (នីតិកាលទី១ ឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់) ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៅបានទទួល និងពិនិត្យបណ្ដឹង ចំនួន ៥២ករណី ដែលមិនចូលសមត្ថកិច្ច ដោយធ្វើការសម្រេច ត្រឹមការចេញសេចក្តីជូនដំណឹងចំពោះសំណើ។

ជាការកត់សម្គាល់ ចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ គឺភាគច្រើន នៃសេចក្តីសម្រេច មានចរិតជាយុត្តិសាស្ត្រសំខាន់ៗ ដែលទាក់ទងទៅនឹងគោល ការណ៍ច្បាប់ ដែលបាន រួមចំណែកដល់ ៖ការការពារសិទ្ធិ សេរីភាព ជាសារវន្ត ដោយ មានសេចក្តី សម្រេចសំខាន់ៗ ទាក់ទងជាអាទិ៍អំពី៖ សមភាពក្នុងសិទ្ធិនយោ បាយរវាងបុរសនិងស្ត្រី, ការការពារសិទ្ធិ នយោបាយព្រំដែននៃសិទ្ធិ, ការការពារមិនឱ្យមានទោសប្រហារជីវិត ការការពារមិន ឱ្យដកហូត សញ្ជាតិ និងនិរទេសប្រជាពលរដ្ឋខ្មែរ ការការពារសិទ្ធិកុមារ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តនីត្តិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញា បានប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី ចំនួនបីរូប មាន៖ ឯកឧត្តម អ៊ុជ គឹមអន ជ្រើសតាំងដោយរដ្ឋសភា, ឯកឧត្តម ឌុយ ធៅ តែងតាំងដោយ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងឯកឧត្តម ស្រី ណូរី តែងតាំងដោយ ព្រះមហា ក្សត្រ។ សមាជិកក្រុម ប្រឹក្សាធម្មនុញ្ញ បានធ្វើពិធីសច្ចា ប្រណិធាន នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង ។

ជាមួយគ្នានោះ ក៏មានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូប ដែលបានបញ្ចប់អាណត្តិរួមមាន ៖ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស, ឯកឧត្តម អ៊ុត ឈន និងឯកឧត្តម អ៊ឹម សួស្តី ៕ ដោយ៖ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner