ប្រធានាធិបតីរុស្ស៊ីគ្រោងធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីការវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន គ្រោងធ្វើដំណើរទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាននៅក្នុងសប្ដាហ៍នេះ ដែលវានឹងក្លាយជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ។

បើតាមការគ្រោងទុកនោះ លោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន និងតួកម៉េនីស្ថាន ហើយក្រោយមក លោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក្នុងទីក្រុងម៉ូស្គូ ។ នេះបើតាមលោក ប៉ាវែល ហ្សារូប៊ីន ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំវិមានក្រឹមឡាំង មកពីស្ថានីយ៍ទូរទស្សន៍ រ៉ូស៊ីយ៉ា វ័ន ។

ជាងនេះទៅទៀត លោក ពូទីន ក៏មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង ក្រូដណូ ប្រទេសបេឡារូសផងដែរ នៅថ្ងៃទី៣០ ខែមិថុនា ហើយនៅថ្ងៃទី១ ខែកក្កដា ប្រធានាធិបតីរុស្ស៉ីរូបនេះនឹងចូលរួមក្នុងវេទិកាមួយជាមួយប្រធានាធិបតីបេឡារូស លោក អាឡិចហ្សាន់ឌឺ លូកាស់ឈិនកូ ៕ ប្រភព ៖ Reuters ប្រែសម្រួល ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner