រដ្ឋមន្ត្រីថាមពលកូរ៉េខាងត្បូងទៅបញ្ចុះបញ្ចូលសាធារណរដ្ឋឆេកនិងប៉ូឡូញសម្រាប់លក់កម្មវិធីថាមពលនុយក្លេអ៊ែរ
ប្រទេសប៉ឡូញនិងសាធារណរដ្ឋឆេកនៅតំបន់អឺរ៉ុបដែលកំពុងមានក្តីកង្វល់ដោយសារវិបត្តិថាមពលក្រោយរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ នឹងត្រូវសាងសងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយទិញបច្ចេកវិទ្យាពីប្រទេសកូរ៉េខាងត្បូង។
លោក លី ចាងយ៉ាង (Lee Chang-yang) រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានផ្តល់ធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆេក ប្រទេសប៉ូឡូញ ដើម្បីគាំទ្រដល់ក្រុមហ៊ុនរបស់ប្រទេសកូរ៉េក្នុងការឈ្នះកិច្ចសន្យាសម្រាប់ការសាងសង់រោងចក្រថាមពលថ្មីនៅទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Yonhap របស់ប្រទេសកូរ៉េខាងត្បូង។
យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន BBC ប្រទេសរុស្ស៊ីបានផ្អាកការនាំចេញឧស្ម័នទៅឲ្យប្រទេសប៉ូឡូញចាប់ពីចុងខែមេសាមក ដោយលោកពូទីនបានបរិយាយប្រទេសប៉ូឡាញជាប្រទេសអមិត្ត ដោយសារតែថ្នាក់ដឹកនាំប្រទេសនេះរិះគន់មិនសំចៃមាត់លើការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ព្រមទាំងផ្គត់ផ្គង់សព្វាវុធ និងជាច្រកដឹកជញ្ជូនអាវុធសម្រាប់ប្រទេសអ៊ុយកែនទៀតផង។
ប្រទេសសាធារណៈរដ្ឋឆេក ជាប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុកលើការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ហើយក៏រងគ្រោះដោយសារការចូលរួមដាក់ទណ្ឌកម្មតាមសំណើររបស់សហភាពអឺរ៉ុប។
តាមការផ្សព្វផ្សាយ របស់ Yonhap លោករដ្ឋមន្ត្រី Lee គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់សាធារណរដ្ឋឆេកចាប់ពីថ្ងៃអង្គារ មុនពេលហោះហើរទៅកាន់ប្រទេសប៉ូឡូញសម្រាប់ការស្នាក់នៅរយៈពេលពីរថ្ងៃទៀត ខណៈដែលប្រទេសអឺរ៉ុបទាំងពីរកំពុងដំណើរការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មី ដើម្បីធានាសុវត្ថិភាពថាមពលរបស់ពួកគេ និងដើម្បី សម្រេច បាននូវ គោលដៅ អព្យាក្រឹត កាបូន នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃប្រទេសកូរ៉េ។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ ធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូងបាននិងកំពុងជំរុញយ៉ាងសកម្មក្នុងការស្តារឡើងវិញនូវឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ខ្លួន ក្រោមរដ្ឋាភិបាល Yoon Suk-yeol ដោយបានរើកកកាយគោលនយោបាយបំភ្លេច នុយក្លេអ៊ែររបស់អតីតរដ្ឋាភិបាល។
ក្រសួងបាននិយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីគ្រោងនឹងជួបសមភាគី និងមន្ត្រីជាន់ខ្ពស់ដើម្បីពន្យល់ពី «សមត្ថភាពលេចធ្លោរបស់ទីក្រុងសេអ៊ូលក្នុងវិស័យសំណង់ ក៏ដូចជាឧបករណ៍ និងការផលិតគ្រឿងបន្លាស់ក្នុងវិស័យថាមពលនុយក្លេអ៊ែរ»និងដើម្បីពិភាក្សាអំពីវិធានការសហប្រតិបត្តិការលម្អិត។
របៀបវារៈក៏នឹងរួមបញ្ចូលផងដែរនូវបញ្ហានៃការព្រួយបារម្ភទៅវិញទៅមក ដូចជា រថយន្តអគ្គិសនី ថាមពលអ៊ីដ្រូសែន អាគុយ និងវិស័យបច្ចេកវិទ្យាទំនើបផ្សេងទៀត និងឧស្សាហកម្មការពារជាតិ។
ក្រសួងក៏គ្រោងនឹងបើកសម័យប្រជុំមួយនៅក្នុងប្រទេសអ៊ឺរ៉ុបទាំងពីរ ដែលមានបំណងលើកកម្ពស់ឧស្សាហកម្មនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដោយអញ្ជើញមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំអាជីវកម្មនៅទីនោះ។
យោងតាមគេហទំព័រ world-nuclear-news.org រដ្ឋាភិបាលប៉ូឡូញបានកត់សម្គាល់ថា ក្រុមហ៊ុនលក់នុយក្លេអ៊ែរ បានបង្ហាញពីចំណាប់អារម្មណ៍លើកម្មវិធីរបស់ប្រទេសនេះគឺ ក្រុមហ៊ុន Westinghouse ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្រុមហ៊ុន EDF របស់បារាំង និងក្រុមហ៊ុន KHNP របស់កូរ៉េខាងត្បូង។ ក៏ដូចជាការផ្តល់ជូនរបស់កូរ៉េដែលទើបតែទទួលបាន វាមានការផ្តល់ជូនរួចហើយពី EDF ដោយផ្អែកលើការរចនារ៉េអាក់ទ័រ EPR2 ហើយ Westinghouse មានរហូតដល់ខែកញ្ញាឆ្នាំនេះដើម្បីដាក់សំណើរបស់ខ្លួនដែលនឹងផ្អែកលើ AP1000។ កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសប៉ូឡូញព្យាករណ៍ថាមានរ៉េអាក់ទ័រចំនួន ៦ ដែលមានកម្លាំងចន្លោះពី 1 GWe និង 1.5 GWe ដោយចាប់ផ្តើមដំបូងនៅឆ្នាំ២០៣៣ ហើយម៉ាស៊ីនបន្តបន្ទាប់នឹងមករៀងរាល់ពីរឆ្នាំម្តង។ ថាមពលនេះនឹងជំនួសស្ថានីយថាមពលដើរដោយធ្យូងថ្មដែលផ្តល់ថាមពលអគ្គិសនីដល់ទៅ៧៣ភាគរយ៕
