គ.ជ.ប ចេញសេចក្តីជូនដំណឹងស្ដីពី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គជប នឹងរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល ២ ថ្ងៃ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ដែលមានអាសយដ្ឋាន ផ្ទះលេខ ៨៣៥ (ហៅផ្លូវ៤០ម៉ែត្រ) ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះ គជប នឹងរៀបចំពិធីបើក និងពិធីបិទសន្និបាត ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

  • នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧៖៣០នាទី នឹងមានរៀបចំពិធីបើកសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សុខុម អនុប្រធាន គជប ។ នៅព្រឹកថៃ្ងព្រហស្បតិ៍ទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទី នឹងមានរៀបចំ ពិធីបិទសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ៕ ដោយ-រ៉ាវុធ
អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner