វិសាខា ឡើងឈរកំពូលតារាង នៃពូល G ក្រោយយកឈ្នះម្ចាស់ផ្ទះ Bali ៥-២ នៃពាន AFC Cup 2022

បាលី៖ ក្លិបបាល់ទាត់ វិសាខា របស់កម្ពុជា បានវាយបកលត់ក្រុមម្ចាស់ផ្ទះ Bali United ដោយលទ្ធផល ៥-២ នៅប្រកួតទី២ ឡើងឈរកំពូលតារាង ក្នុងពូល G នៃពានរង្វាន់ AFC Cup 2022 នៅទឹកដីកោះបាលី ប្រទេសឥណ្ឌូនេស៊ី មុននេះ។

ក្រុម Bali United បាននាំមុខក្រុមកម្ពុជា ១គ្រាប់មុននៅនាទីទី៩ ដោយកីឡាករ Irfan Jaya។ ប៉ុន្ដែមុនបញ្ចប់វគ្គទី១ វិសាខា រកបាន ២គ្រាប់វិញដោយកីឡាករ Paulo Victor នៅនាទី១៧ និងបាល់ហ្វ្រីឃីតដ៏ល្អរបស់ខ្សែការពារ អ៊ុក សុវណ្ណ នៅនាទី៤៥។
វគ្គទី២ ក្រុម វិសាខា បន្ថែម២គ្រាប់ទៀត ដោយកីឡាករកូរ៉េខាងត្បូង Lee Jaegun នៅនាទី៥៥ និងកីឡាករ Paulo Victor នៅនាទី៦៣ មុនអតីតកីឡាករព្រះខ័នរាជស្វាយរៀង Privat រកបាន ១គ្រាប់ឲ្យក្រុម Bali United វិញ នៅនាទី៨៥ ។ ប៉ុន្ដែជិតបញ្ចប់ អ៊ុក សុវណ្ណ បានបន្ថែម ១គ្រាប់ទៀត ធ្វើឲ្យក្រុមវិសាខា ឈរកំពូលតារាងពូល G ជាបណ្ដោះអាសន្ន ដោយមាន៦ពិន្ទុ ខណៈប្រកួតដំបូង គឺក្រុមវិសាខា បានយកឈ្នះក្រុមហ្វីលីពីន Kaya FC ដោយលទ្ធផល ២-១ ។

ក្រុម វិសាខា នៅសល់ការប្រកួត ១ប្រកួតទៀត ជាមួយក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី នាថ្ងៃទី៣០ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ីដដែល ៕ ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner