អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ អប​អរសាទរខួបកំណើតបក្សប្រជាជនកម្ពុជា និងជ័យជម្នះលើការបោះឆ្នោត (Video Inside)

អគ្គលេខាធិការបក្សកុម្មុនិស្តវៀតណាម បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមអបអរសាទរថ្ងៃកំណើតបក្សប្រជាជនកម្ពុជា និងជ័យជម្នះ របស់ គណបក្សកាន់អំណាចលើការបោះឆ្នោតឃុំនិងសង្កាត់។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចប្រធានគណបក្សប្រជាជនកម្ពុជាជាមួយនឹងលោក ង្វៀន ភូជុង បាននៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

មន្ត្រីកម្ពុជាបានថ្លែងថា លោក ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះ សម្តេចតេជោ ដែលបានប្រារព្វខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី២០មិថុនានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅបានសំដែងនូវការអបអរសាទរ ចំពោះសម្តេច តេជោ ហ៊ុន សែន ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានជោគជ័យ និងបានបើកដំណើរការប្រទេសពេញលេញឡើងវិញ ព្រមទាំងស្តារសេដ្ឋកិច្ច សង្គម មានភាព ល្អប្រសើរឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ង្វៀន ភូជុង ដែលបានធ្វើកិច្ចសន្ទនា តាមទូរស័ព្ទចូលរួមអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរ សាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

សម្តេចតេជោបានថ្លែងអំណរគុណលោក ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបាន សហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមរយៈកិច្ចសន្ទនាគ្នានេះ សម្តេចតេជោ បានសំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាមវិញ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ដោយធ្វើឱ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបាន ជោគ ជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវគំណើនសេដ្ឋ កិច្ចគួរឱ្យកត់សម្គាល់។ នៅក្នុងកិច្ចសន្ទនារយៈពេលជាង ៣០នាទី សម្តេចតេជោ និងលោក ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេស ទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner