ប្រេសិតពិសេសរបស់ប្រធានអាស៊ានទទូចឱ្យមីយ៉ាន់ម៉ាបញ្ជូនលោកស្រីអង់សានស៊ូជី ទៅលំនៅដ្ឋានវិញ (Video Inside)

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានទទូចដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា សូមបញ្ជូន លោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ។ លោកស្រីអង់សានស៊ូជី ត្រូវបានរបប ដឹកនាំយោធាមីយ៉ាន់ម៉ា បានផ្លាស់ប្តូរទីកន្លែងស្នាក់នៅដោយការផ្ទេរលោកស្រីពីលំនៅដ្ឋាន ទៅកាន់ពន្ធនាគារក្នុងទីក្រុងណៃពិដោរ។

លោកស្រីអង់សានស៊ូជីអាយុ៧៧ឆ្នាំចាប់តាំងពី ថ្ងៃដែលបានចាប់ខ្លួនថ្ងៃទី១កុម្ភៈឆ្នាំ២០២១នោះមក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាង តិចចំនួន២០ ដែលអាចនាំឱ្យលោកស្រីចំណាយពេលអស់មួយជីវិតនៅក្នុងពន្ធនាគារ។ ទោស ដែលត្រូវបានតុលាការចោទប្រកាន់នោះ រួមទាំងអំពើពុករលួយនិងដែលទោសនីមួយៗ ត្រូវ ផ្តន្ទាទោសមានកម្រិតអតិបរមាដល់១៥ឆ្នាំ។

យោងតាមក្រសួងការបរទេសកម្ពុជាថ្ងៃទី២៧មិថុនា, ប្រេសិតពិសេសប្រធានអាស៊ានគឺលោក ប្រាក់សុខុន បានប្រាប់ក្រុមប្រឹក្សារដ្ឋបាល SAC នៃសហភាពមីយ៉ាន់ម៉ា ដោយបញ្ជាក់ក្តីកង្វល់ របស់សហសេវិកអាស៊ាននូវរបាយការណ៍ផ្លាស់ប្តូរទីកន្លែងនេះ។

លោក ប្រាក់ សុខុន ក្នុងលិខិតជូនរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោកវុនណា ម៉ូងល្វីន បានសរសេរថា ការផ្លាស់ប្តូរកន្លែង រស់នៅរបស់លោកស្រីអង់សានស៊ូជីនេះ គឺមិនមែនខ្វល់ខ្វាយតែចំពោះប្រទេសក្នុង អាស៊ាន នោះប៉ុណ្ណោះទេ។ លោកថា «លោកស្រីអង់សានស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិនិង ដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ា ថាមានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតី ភាពនិងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈដំណោះស្រាយនយោ បាយដោយសន្តិវិធីមួយ។

លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានបញ្ជាក់បន្តថា លោកសូមលើកឡើងពីការទទួចរបស់សហសេវិកអាស៊ាន សូមឱ្យក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ាប្រកាន់យកក្តីអនុគ្រោះ​និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អង់សានស៊ូជីទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខ ភាពនិងសុខមាលភាពទ្រុឌទ្រោមរបស់លោកស្រីក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌និងសុភវិនីច្ឆ័យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner