លោក ហ្សេលេនស្គី អំពាវនាវឱ្យប្រទេស G7 រក្សាការដាក់សម្ពាធលើរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យមេដឹកនាំក្រុមប្រទេស G7 “កុំបន្ថយសម្ពាធ” និងបន្តដាក់ទណ្ឌកម្ម “កាន់តែធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី ។

លោក ហ្សេលេនស្គី បានថ្លែងបែបនេះទៅកាន់មេដឹកនាំប្រទេស G7 តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទីពីរ នៃកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃដែលត្រូវបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ ទន្ទឹមគ្នា អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បាននិយាយថា G7 នឹងបន្តបង្កើនសម្ពាធលើលោក ពូទីន។ លោក ហ្សេលេនស្គី បានបន្តការអង្វររបស់លោកសម្រាប់ការផ្តល់ជំនួយអាវុធធុនធ្ងន់ និងឧបករណ៍ការពារដែនអាកាសបន្ថែមទៀត ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

បើតាមប្រភពបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់មេដឹកនាំពិភពលោកដែលប្រមូលផ្តុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ថា រូបលោកចង់ឱ្យសង្រ្គាមបញ្ចប់នៅចុងឆ្នាំនេះ ពោលគឺមុនពេលរដូវរងាចូលមកដល់៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner