រដ្ឋមន្ត្រីសុខាភិបាលថៃ ឆ្លងជំងឺកូវីដ-១៩ ក្រោយមកពីអឺរ៉ុប

បាងកក ៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសថៃបានឆ្លងជំងឺកូវីដ១៩ ក្រោយពេលត្រលប់មកពីចូលប្រជុំ នៅអឺរ៉ុប។ លោករដ្ឋមន្ត្រី Anutin Charnvirakul មិនអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នាថ្ងៃអង្គារ៍ ទី២៨ មិថុនានេះបានទេ ដោយសារតែបានឆ្លងជំងឺនេះ ពោលគឺបន្ទាប់ពីលោកបានទៅចូលរួមកិច្ចប្រជុំ នៅបារាំង និងស្វីស ។

លោក Anutin បានទៅចូលរួមវេទិកាអន្តរជាតិ BIE នៅក្រុងប៉ារីស កាលពីថ្ងៃទី២០ ដល់ ២១ មិថុនា ជាកន្លែងដែលលោកបញ្ជាក់ពីការត្រៀមរបស់ថៃ រៀបចំកម្មវិធីពិព៍រណ៍ពិសេស (Specialised Expo) ២០២៨ នៅភូកេត។ ក្រោយមក លោកបានចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ ២៤ មិថុនា ។

លោករដ្ឋមន្ត្រីបានស្នើមិនចូលរួមប្រជុំ ដោយដឹងថា ខ្លួនប្រហែលឆ្លងហើយ ពេលបំពេញបេសកកម្មនៅទីនោះ ព្រោះបានជួបមនុស្សជាច្រើនដែលមិនពាក់ម៉ាស់ ហើយពេលថ្លែងសុន្ទរកថា និងប្រជុំ ក៏លោកមិនពាក់ម៉ាស់ដែរ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner