​​​​អេហ្ស៊ីប​បង្កើន​ការ​បម្រុង​ទុក​​ស្រូវសាលី​ ខណៈ​អង្គការ​សហប្រជាជន​​​ព្រមាន​គ្រោះ​អត់ឃ្លាន​កាន់តែ​ធ្ងន់ធ្ងរ​ដល់​២៧៦​លាន​​នាក់​​

ប្រទេសអេហ្ស៊ី​ប​​​ដែល​មាន​តម្រូវការ​នាំ​ចូល​​​ស្រូវ​សាលី​ច្រើន​បំផុត​​ក្នុង​​​ពិភពលោក​​បានបង្កើន​ការ​បម្រុង​ទុក​​​ស្រូវ​សាលី​​​​​​​ដែល​​សម្រាប់​​ប្រើប្រាស់​​​ដល់​ទៅ​៦​ខែ​​​ ដោយ​បង្កើន​ពី​កម្រិត​​​បម្រុង​ទុក​មធ្យម​​រយៈពេល​៤​ខែ​​​ ខណៈពេល​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​​បង្កើន​កិច្ច​ខិតខំ​​ដើម្បី​នាំ​ចេញ​ស្រូវ​សាលី​ទៅ​កាន់​ទីផ្សារ​​ពិភពលោក​ឡើង​វិញ។

​​សារព័ត៌មាន​ Middle East Monitor ​បាន​ផ្សាយ​ថា ​លោក ​អាលី ​ម៉ូសែលហី ​(Ali Moselhi) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ប្រទេសអេហ្ស៊ីប​ ​​​បាន​លើក​ឡើង​ថា​ ​ប្រទេស​នេះ​​​​​​​បានផ្តោត​ការ​ទិញ​​ស្រូវ​សាលី​​​ដែល​ដាំដុះ​នៅ​ក្នុង​​ប្រទេស​​​​ចាប់​តាំង​ពី​ដើម​​រដូវ​កាល​ប្រមូលផល​​ ​​ដែល​​មាន​​បរិមាណ​​​ដល់​ទៅ​​៣,៩​លាន​តោន​។

​​​​លោករដ្ឋមន្ត្រី និយាយថា៖​«​ការ​​បម្រុង​​​ទុក​ស្រូវ​​របស់​អេហ្ស៊ីប​​មាន​ប្រសិទ្ធភាព​​សម្រាប់​រយៈពេល​​ប្រហែល​១០០​ថ្ងៃ​ ខណៈ​ពេល​ដែល​​​ ការបម្រុង​​ទុក​​​ស្ករស​មាន​គ្រប់​គ្រាន់​​​សម្រាប់​រយៈពេល​ដែល​ត៦​ខែ​​»។​

​ប្រទេស​អេហ្ស៊ី​បជា​ប្រទេស​​​នាំ​ចូល​​ស្រូវសាលី​​ច្រើនបំផុត​ ​ជាមួយ​​​ការ​ប្រើប្រាស់​​សរុប​ប្រចាំឆ្នាំ​​មាន​ចំនួន​២២,៥​លាន​តោន។ ​ផលិត​កម្ម​​​ស្រូវ​សាលី​​សរុ​ប​​របស់ប្រទេសនេះ ​មាន​​​ប្រមាណ​​១៣,៥​លាន​តោន។​

​​ស្រូវ​សាលី​សកលលោក​​​និង​​ការ​ផ្គត់ផ្គង់​​​គ្រាប់ធញ្ញជាតិ​​បាន​​រងផល​ប៉ះពាល់​អវិជ្ជមាន​​ត​ដោយ​​សារ​​ការ​ឈ្លាន​ពានរបស់​រុស្ស៊ី​​លើ​ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​កុម្ភៈ។ ប្រទេសទាំង​ពីរ​នេះដែល​កំពុង​ធ្វើសង្គ្រាម​​នេះ​​​ ស្ថិត​ក្នុង​ចំណោម​​​ប្រទេស​នាំ​ចេញ​​ស្រូវសាលី​​ធំ​បំផុតទាំង​៦​ក្នុងពិភពលោក​។

លោក លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) ​អគ្គលេខា​ធិការ​​​អង្គការ​សហប្រជាជាតិ ​នៅ​ពេលថ្លែង​​ទៅកាន់​​កិច្ចប្រជុំកំពូល​​​​មេដឹកនាំ​​​ប្រទេស​ឧស្សាហកម្ម​លួតលាស់​ G7 បានព្រមាន​ពី​​​វិបត្តិ​​គ្រោះ​អត់ឃ្លាន​​​ជាសកល​​ដែល​មិន​ធ្លាប់កើត​មាន​ ​​ដោយ​​មាន​មនុស្ស​​​​​២៧៦​​លាន​នាក់​ប្រឈម​​អសន្តិសុខ​ស្បៀង ដោយ​​​អំពាវ​​ឲ្យ​ដំណើរការ​នាំ​ចេញ និង ការ​បន្ធូរ បន្ថយ​​​​ បំណុល​។

យោង​តាម​​កម្មវិធី​​​​ស្បៀងអាហារ​ពិភពលោក ​(WFP) ក្នុងរយៈពេល​​២ឆ្នាំ​កន្លង​មក​នេះ ​ចំនួន​​មនុស្ស​​ដែល​​មាន​អសន្តិសុខ​ស្បៀង​​អាហារ​ខ្លាំង​​​បំផុត​​​នៅជុំវិញ​ពិភពលោក ​​បាន​កើន​ឡើង​​ទ្វេដង​​ដល់​​២៧៦​​លាន​នាក់។ ​

​អគ្គលេខាធិការ​អង្គការ​សហប្រជាជន​រូប​នេះ​ បាន​លើក​ឡើង​ថា​ ​ស្ថានភាព​ឆ្នាំ​​២០២៣ ​អាច​​​​កាន់តែ​អាក្រក់​។ កា​រចំណាយ​​ខ្ពស់បំផុត​​​​​​សម្រាប់​​កសិករ​​​​គឺ​​​​​ជី​កសិកម្ម ​និង ថាមពល​។ តម្លៃ​ជី​​​បាន​ហក់​ឡើង​ជាង​ពាក់​កណ្តាល​​នៅក្នុង​​ឆ្នាំ​មុន ហើយ​ តម្លៃ​ថាមពល​​​​ជាង​២ភាគ៣​​។

​​លោក បាន​អះអាង​ថា មន្ត្រី​​របស់​អង្គការ​សហប្រជាជាតិ ​​លោក ​ Martin Griffiths ​​ដែល​ជា​ប្រធាន​ផ្នែក​​កិច្ចការ​មនុស្សធម៌​ កំពុង​​បន្តពិភាក្សា​​​​​​​ដោយ​មាន​បំណង​​​​ទទួលបាន​​នូវ​​កិច្ចព្រម​ព្រៀង​ជាកញ្ចប់​​​ដែល​នឹង​​ធ្វើ​ឲ្យ​អ៊ុយក្រែន​​​នាំចេញ​ស្បៀងអាហារ​​​មិនត្រឹមតែ​​តាមផ្លូវគោក​នោះទេ ប៉ុន្តែ​តាម​ផ្លូវ​​សមុទ្ទ​ខ្មៅ​ និង ​នាំយក​​​ស្បៀងអាហារ​​​និង​ជីកសិកម្ម​​របស់​រុស្ស៊ី​​ទៅ​កាន់ទី​ផ្សារ​ពិភពលោក​​​ដោយ​គ្មាន​​ការ​រឹតត្បិត៕​

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner