គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តឈ្នះថែមទៀតលើការបោះឆ្នោតសកលឆ្នាំ២០២៣ (Video Inside)

គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាការយកឈ្នះឱ្យបានលើការបោះឆ្នោតសកលឆ្នាំ២០២៣ ដែលការប្តេជ្ញានេះ បានធ្វើឡើងក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើម ​«បក្សប្រជាជនបដិវត្តន៍កម្ពុជា និងក្រោយមកបានប្តូរជាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានឆ្លង កាត់នូវឧបសគ្គជាច្រើនក្នុងដំណាក់កាលជាពិសេសក្នុងដំណាក់កាលដែលប្រទេសរងនឹង សង្គ្រាមស៊ីវិល, អំពើសម្លាប់រង្គាលក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ, ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពិភពលោក និងវិបត្តិឆ្លងនៃជម្ងឺរាតត្បាតជាដើម។

ទោះជាបានឆ្លងកាត់ភាពលំបាក បត់បែន ស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលក្រាញ តស៊ូ ននៀលនៅជាប់ជាមួយនឹងប្រជាជនដោយមិនរត់ចោល ឡើយ។ និងទីចុងបំផុត គណបក្សប្រជាជនកម្ពុជា គឹជាគណបក្ស ដែលប្រវត្តិសាស្ត្របាន ចារិកទុកថាជាគណបក្សតែមួយគត់ដែលបានធ្វើឱ្យប្រទេសកម្ពុជាអស់សង្គ្រាម, មានសន្តិ ភាពពិតប្រាកដ, នាំប្រទេសឆ្ពោះទៅត្រើយសុភមង្គល និងជាគណបក្សប្តេជ្ញាការពារសេច ក្តីសុខក្សេមក្សាន្តរបស់ពលរដ្ឋខ្មែរជាបន្តទៀត ទោះបីស្ថិតក្នុងរលកព្យុះនៃស្ថានភាពប្រឈម នឹងអំពើអមិត្តរបស់ខ្មាំងសត្រូវនិងវិបត្តិសកលលោកដោយសារតែភាពប្រជែងគ្នានឹងឥទ្ធិពល មហាអំណាចពិភពលោកយ៉ាងណាក៏ដោយ។

ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨មិថុនា បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ដោយសម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដូចជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន, មន្ត្រីជាន់ខ្ពស់គណបក្សនានា រួមនិងសមាជិក និងសមាជិការបស់គណបក្សជាច្រើន បានចូលរួមយ៉ាងកុះករក្នុងពិធីដ៏មហោឡារិកនេះ។ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៧១នៃថ្ងៃបង្កើតគណបក្សនោះ, ប្រមុខដឹកនាំបក្ស បានថ្លែងប្តេជ្ញាបន្តការដឹកនាំប្រទេសដើម្បី សន្តិភាពនិងការអភិវឌ្ឍន៍។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner