កញ្ចប់ទី២ នៃជំនួយសង្គ្រោះគ្រោះរញ្ជួយដីដែលបរិច្ចាគដោយចិនដឹកមកដល់អាហ្វហ្គានីស្ថានហើយ

កាប៊ុល ៖ ការដឹកជញ្ជូនសម្ភារៈជំនួយសង្គ្រោះគ្រោះរញ្ជួយដីលើកទីពីរ ដែលផ្តល់ដោយរដ្ឋាភិបាលចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានហើយ នៅថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានប្រគល់ទៅឱ្យភាគីអាហ្វហ្គានីស្ថាន។

ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលដឹកនាំដោយតាលីបង់លោក Zabihullah Mujahid បានបង្ហោះសារនៅលើបណ្តាញសង្គមថា យន្តហោះដឹកទំនិញរបស់ចិនចំនួនពីរគ្រឿងបានប្រគល់សម្ភារៈជំនួយផ្គត់ផ្គង់ផ្នែកមនុស្សធម៌កាលពីព្រឹកថ្ងៃអង្គារ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏កក្រើកមួយបានវាយប្រហារនៅភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថានកាលពីប៉ុន្មានថ្ងៃមុន ដោយបានសម្លាប់មនុស្សជាង ១,០០០នាក់ និងជិត ២,០០០នាក់ផ្សេងទៀតរងរបួស ខណៈបានបំផ្លាញផ្ទះសម្បែងរាប់ម៉ឺនខ្នង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner