ចិនជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃអង្គារសប្តាហ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងរវាងចិន-សហរដ្ឋអាមេរិក ក៏ដូចជាបញ្ឈប់នូវរាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការជាមួយកោះតៃវ៉ាន់ ។

លោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីអ្វីដែលគេហៅថា គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សទី២១ ។

លោក Zhao បានកត់សម្គាល់ទៀតថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់គ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ពីសំណាក់បណ្តាប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន ក្នុងនោះមានទាំងការចរចា ឬបញ្ចប់កិច្ចព្រមព្រៀងដែលមានការពាក់ព័ន្ធនៃអធិបតេយ្យភាព និងលក្ខណៈផ្លូវការ។ ជំហរនេះគឺស្រប និងច្បាស់លាស់ ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា មានតែចិនតែមួយប៉ុណ្ណោះនៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ ដូច្នេះសហរដ្ឋអាមេរិកត្រូវតែគោរពតាមគោលការណ៍ចិនតែមួយ និងការកំណត់របស់ចិន-សហរដ្ឋអាមេរិក ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner