កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិការរវាងក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា និងក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់ការសិក្សារវាងសាលារៀននិងសាលារៀនលើជំនាញSTEMតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិការរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ នៃប្រទេសសិង្ហបុរីតាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្ដក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាន់ ចុនសឹង រដ្ឋមន្ត្រីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងអប់រំនៃប្រទេសសិង្ហបុរីតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សារវាងសាលារៀន និងសាលារៀនលើជំនាញ STEM ការអប់រំឌីជីថលសម្រាប់កុមារ ការបន្តផ្ដល់អាហារូបករណ៍ជូនសិស្ស និស្សិតកម្ពុជា និងការរៀនសូត្រពី មេរៀនពិសោធន៍ ព្រមទាំងបទពិសោធន៍ល្អៗពីមជ្ឈមណ្ឌលស៊ីមេអូនៅប្រទេសសិង្ហបុរី ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner