ទឹកស្ព្រីងប្រូវីដា ទទួលការគាំទ្រខ្លាំង បន្ទាប់ពីទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅចក្រភពអង់គ្លេស

ភ្នំពេញ ៖ តំណាងក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក បានឱ្យដឹងថា ប្រូវីដាដែលមានប្រភពទឹកធម្មជាតិមកពីជួរភ្នំខេត្តកំពត ឆ្លងកាត់ការផលិត និងវេចខ្ចប់ស្របតាមស្តង់ដាអន្តរជាតិ ខណៈដែលរូបរាងដប និងកេស មានលក្ខណៈប្រណិត ដែលចំណុចទាំងអស់នេះហើយ ទើបធ្វើឱ្យទឹកស្ព្រីងប្រូវីដា ទទួលបាននូវការគាំទ្រខ្លាំងពីអតិថិជននៅកម្ពុជា ។

តំណាងក្រុមហ៊ុនបន្តថា នេះជាមោទនភាពដែលទឹកស្ព្រីងប្រូវីដាត្រូវបានទទួលគុណភាពអន្តរជាតិ និងទទួលបានវិញ្ញាប័នបត្រ ISO 9001:2015 ISO 22000:2018 និង ហាសាប់ (HACCP) ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ រួមទាំង GMP ការអនុវត្តផលិតកម្មល្អពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេស ។

តំណាងក្រុមហ៊ុនបន្ថែមថា ការទទួលបានវិញ្ញាបនបត្រខាងលើនេះ បានសបញ្ជាក់ឱ្យឃើញថា ទឹកស្ព្រីងប្រូវីដា ពិតជាមានគុណភាពខ្ពស់ និង មានស្តង់ដារទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ។ ដូច្នេះអតិថិជនអាចជាវពិសាដោយមានទំនុកចិត្ត ព្រោះថា ទឹកស្ព្រីងប្រូវីដា គឺជាទឹកធម្មជាតិមានប្រភពទឹកចេញពីតំបន់ធម្មជាតិព្រៃត្រូពិចនៃជួរភ្នំខេត្តកំពត ស្ថិតក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់សម្បូរដោយសារធាតុរ៉ែនៅតាមថ្មភ្នំ និងត្រូវបានផលិតដោយឆ្លងកាត់ប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក។ ទឹកស្ព្រីងប្រូវីដា មានកម្រិត pH ចន្លោះពី 6.5 – 7.3 ដែលល្អបំផុតសម្រាប់សុខភាព ។

ទាំងនេះត្រូវបានវិភាគ និងបញ្ជាក់ដោយផ្ទាល់ពីមន្ទីរពិសោធន៍ដែលទទួលស្គាល់ជាអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ ។ តំណាងក្រុមហ៊ុនបញ្ជាក់ទៀតថា លើសពីនេះទៅទៀត ទឹកស្ព្រីងប្រូវីដា បានគោរពទៅតាមស្ដង់ដារនៃការផលិតយ៉ាងត្រឹមត្រូវ ដោយប្រើនូវបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបៗដូចជាប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ប្រព័ន្ធអូហ្សូន (Ozone System) ប្រព័ន្ធកាំរស្មីយូវីកម្ចាត់មេរោគ (UV Disinfection System) ម៉ាស៊ីនរុំស្លាកខ្លួន (OPP Labeler) និង ម៉ាស៊ីនវេចខ្ចប់កេស (Wrap Around Carton Packer)។

តំណាងក្រុមហ៊ុនបន្ថែមថា ដូច្នេះស្រឡាញ់សុខភាព អតិថិជនគួរតែទទួលទានទឹកឱ្យបានច្រើន និងជ្រើសរើសប្រភេទទឹក ដែលមានប្រភពច្បាស់លាស់ ផលិតឡើងតាមស្ដង់ដារអន្តរជាតិ និងមានគុណភាពខ្ពស់។ ទឹកស្ព្រីងប្រូវីដា ជាជម្រើសដ៏ល្អសម្រាប់អ្នក និងក្រុមគ្រួសារ។

ទឹកស្ព្រីងប្រូវីដា ផលិតដោយក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក និងរោងចក្រផលិតមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner