លោក ចូ បៃដិន ប្តេជ្ញាពង្រឹងការរួបរួមឆ្លងមហាសមុទ្រអាត្លង់ទិក ដើម្បីឆ្លើយតបនឹងការឈ្លានពាននៅអ៊ុយក្រែន

ម៉ាឌ្រីដ៖ មេដឹកនាំមកពីទូទាំងអង្គការ NATO កំពុងប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដើម្បីដោះស្រាយនូវអ្វីដែលពួកគេហៅថា “ការផ្លាស់ប្តូរជាមូលដ្ឋាន” នៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយ ។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ក្រុមមេដឹកនាំនឹងឆ្លើយតបទៅនឹងការពិតនៃ “បរិយាកាសសន្តិសុខអឺរ៉ុប” ថ្មី ។

លោក បៃដិន បានជួបជាមួយម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលណាតូ គឺនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេត្រូ សាន់ឆេស នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយលោកបាននិយាយអំពីផែនការពង្រឹងវត្តមានយោធាអាមេរិកនៅអឺរ៉ុប។ លោក បៃដិន បានបញ្ជាក់ថា សព្វថ្ងៃនេះ ពួកគេ (កងទ័ព) កំពុងឈរជើងជាមួយគ្នាដើម្បីការពារសន្តិសុខរួមរបស់ពួកគេ និង ពង្រឹងសម្ព័ន្ធភាពឆ្លងដែនអាត្លង់ទិករបស់ពួកគេ ក៏ដូចជាប្រឈមមុខនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។

លោក បៃដិន បន្តថា មេបញ្ជាការអាមេរិកនឹងពង្រឹងជំហររបស់កងកម្លាំងជើងទឹករបស់ខ្លួន ដោយបង្កើនចំនួននាវាពិឃាតដែលឈរជើងនៅក្នុងប្រទេសអេស្ប៉ាញ។ លើសពីនេះ ពួកគេបានបន្ថែមទាហានរាប់ពាន់នាក់រួចទៅហើយនៅផ្នែកខាងកើតរបស់អង្គការណាតូ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

បើតាមមន្ត្រីសេតវិមាន លោក បៃដិន នឹងប្រកាសពីវិធានការបន្ថែម ដើម្បីដោះស្រាយ “ការផ្លាស់ប្តូររយៈពេលវែងនៅក្នុងការពិតជាយុទ្ធសាស្ត្រ”។ លោក បៃដិន ក៏កំពុងសម្លឹងរកការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ ។ លោក បៃដិន ចង់ឲ្យចិនទទួលខុសត្រូវចំពោះការគោរពច្បាប់អន្តរជាតិដែលផ្អែកលើច្បាប់ ៕ ប្រភព ៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner