លោក ហ្សេលេនស្គី៖ រុស្ស៊ីគ្មានសិទ្ធិបន្តជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើផ្សារទំនើបមួយកន្លែង។ លោកបានហៅវាថា ជាអំពើភេរវកម្ម ហើយបាននិយាយថា រុស្ស៊ីគួរត្រូវបានបណ្តេញចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះ។ ផ្សារទំនើបមួយក្នុងទីក្រុង ក្រែមមេនឆុក ត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែន មនុស្សយ៉ាងហោចណាស់២០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការវាយប្រហារនោះ។

ជុំវិញបញ្ហានេះដែរ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា យើងត្រូវធ្វើសកម្មភាពភ្លាមៗ ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យរុស្ស៊ីបញ្ឈប់ការសម្លាប់កុមារ មនុស្ស និងអ្នករាល់គ្នា។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា រុស្ស៉ីគួតែត្រូវបានបណ្ដេញពីអង្គការសហប្រជាជាតិ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ បានបង្ហាញយ៉ាងច្បាស់ថា រុស្ស៉ីបានបំពានធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទោះបីជាយ៉ាងណា តំណាងរុស្ស៊ីប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោក ឌីមីទ្រី ប៉ូលីយ៉ានស្គី បានអះអាងថា ការវាយប្រហារនេះមិនមែនសំដៅលើមជ្ឈមណ្ឌលលក់ទំនិញនោះទេ គឺខ្លួនសំដៅលើឃ្លាំងអាវុធរបស់អ៊ុយក្រែនប៉ុណ្ណោះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner