ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ អ្នកអាចរៀបចំពិធីមង្គលនានាបាននៅពេលព្រឹក ប៉ុន្តែវេលានេះមិនកំណត់តែត្រឹមនេះឡើយ លោកអ្នកអាចធ្វើបាននៅពេលណាផ្សេងទៀតបាន គ្រាន់ជាពេលព្រឹកជាពេលល្អបំផុតសម្រាប់ថ្ងៃនេះ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់ និងធ្វើយ៉ាងណាកុំលាយបញ្ចូលគ្នា នូវអារម្មណ៍រវើរវាយរបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ សូមកុំខ្លាចក្នុងការបង្កើតទម្រង់ការងារថ្មី ឬបណ្តាក់ទុនធំ ការប្តេជ្ញាចិត្តរបស់លោកអ្នកនឹងនាំឲ្យបានជោគជ័យទាំងអស់។ សូមឈរលើគំនិតយោបល់របស់ខ្លួន ចំណែកការជឿទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន។ ភាពអវិជ្ជមានកើតឡើងចំពោះកុមារ ដូច្នេះសូមផ្លាស់ប្តូរទម្រង់នៃការប្រាស្រ័យទាក់ទង ឬការអប់រំរបស់អ្នក។ ក្រៅពីនេះ ប្រសិន បើអ្នកនឹងរៀបចំពិធីមង្គលនឹងកើតមាសប្រាក់ លាភសក្ការៈយ៉ាងល្អប្រសើរបំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី។ សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់។ មនុស្សដែលគួរជៀសវាងមានកំណើតឆ្នាំចរ ចំណែកមនុស្សដែលអាចជួយយកអាសារអ្នក គឺមានកំណើតឆ្នាំថោះ។ សូមកុំបាក់ទឹកចិត្តចំពោះអ្វីដែលមិនទាន់អាចទទួលបានពេលនេះ ខំប្រឹងបន្ថែម។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់គួរផ្អាកសិនទើបល្អ។ លើសពីនេះ សូមកុំចូលខ្លួនទៅ ពាក់ព័ន្ធនឹងកិច្ចការងារ ដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ចូរចងចាំឯកជន ភាព ជាចំណុចសំខាន់ សម្រាប់ថ្ងៃនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកអាចធ្វើឲ្យមានភាពងាយស្រួលក្នុងផែនការអនុវត្តការងារ ក៏ដូចជាធ្វើឲ្យទទួលបានផលកាន់តែប្រសើរ។ ប៉ុន្តែភាពល្អប្រសើរថ្ងៃនេះផ្សារភ្ជាប់ជាមួយនឹងអត្តចរិក និងពាក្យសំដីរបស់អ្នកយ៉ាងខ្លាំង។ អ្នកអាចបង្កើតកំហុសអចេតនាដ៏ធ្ងន់ធ្ងរ ឬធ្វើឲ្យមានការអាក់អន់ក្នុងទំនាក់ទំនងបាន ដូច្នេះសូមគ្រប់គ្រងការគិតរបស់ខ្លួន។ កុំចូលរួមក្នុងការប្រជុំពិភាក្សាលើប្រធានបទដែលចាកាឆ្ងាយពីការងារ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នលើការរង របួសស្នាម ឬការប៉ះទង្គិចលើអារម្មណ៍ពីក្នុងបរិស្ថានការងារ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពថ្ងៃនេះនឹងសន្យាថាទទួលបានជោគជ័យជាទីគាប់ចិត្ត។ លោកអ្នកក៏ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមនុស្សនៅក្បែរខ្លួនផង ដូច្នេះគ្មានអ្វីត្រូវស្ទាក់ស្ទើរ និងភ័យខ្លាចនោះទេ។ ផ្ទុយពីស្ថានភាពល្អប្រសើរពីដខាងក្រៅ បញ្ហាចំបងរបស់អ្នកគឺខ្លួនឯង។ កុំសម្រាកមុនម៉ោង កុំខ្ជិលច្រអូស ឬមានការសង្ស័យច្រើន ហើយផ្លាស់ប្តូរការងារដោយងាយ។ ការខឹងសម្បារ នឹងក្លាយជាឧបសគ្គក្នុងការងាររបស់អ្នក។ សូមរស់នៅដោយភាពស្ងៀមស្ងាត់ និងចំណាយពេលវេលាលើការងារឲ្យបានច្រើន។ ក្រៅពីនេះ លោកអ្នករំពឹងថាទទួលបានដំណឹងដ៏រីករាយសម្រាប់ ជីវិតផ្ទាល់ខ្លួនផងដែរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់ការសម្រេចចិត្ត និងភាពជោគជ័យទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។ ក្រៅពីនេះ សូមលោកអ្នកសន្សំសំចៃពេលវេលា ហើយកុំ ចាប់យកការងារដែលនៅឆា្ងយដៃ ឬការងារដែលអ្នកគ្មានវិជ្ជាជីវៈ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ផ្លាស់ប្តូរការងារ ទីកន្លែងការងារ ក៏ដូចជាប្រើប្រាស់លុយកាក់វិនិយោគធំៗនោះទេ។ ក្នុងនោះដែរ ការជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯងជាកត្តាសំខាន់។ ទន្ទឹមនឹងមនុស្ស លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនស្រលាញ់ គាំទ្រ និងជួយជ្រោមជ្រែងអ្នកបាន ប្រសិនបើអ្នកមិនរំជើបរំជួលចិត្ត ដូរចេញពីនេះទៅនោះតាមចិត្ត។ ក្នុងនោះដែល សូមលោកអ្នករក្សាគំ លាតពីបញ្ហានានា យកល្អការដើរចេញ ប្រសើរជាងការតបតដែលគ្មានលទ្ធផល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យដើរតាមគម្រោងផែនការដែលបានគ្រោងទុក។ លោកអ្នកអាចធ្វើឲ្យសម្រេចតាមគម្រោងការ ឬអាចបង្កើតសកម្មភាពការងារថ្មីបានតាមបំណង។ ប្រការរឹតតែសំខាន់អ្នកមានលទ្ធភាពធ្វើទំនាក់ទំនងតូចធំដែលមិនតម្រូវឲ្យជួយស្ថានភាពតានតឹងណាមួយឡើយ។ ប៉ុន្តែក្នុងពេលស្របគ្នាមិនគួរព្យាយាមបង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចំពោះអ្នកដទៃនោះទេ ពីព្រោវាជាការគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកទទួលខុសត្រូវលើការងាររបស់ខ្លួន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ចោលផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្ម។ ប្រសិនបើអ្នកចូលទៅជិតបញ្ហានេះដោយស្វាហាប់ និងច្បាស់លាស់ គឺភាពជោគជ័យអាចធានាបាន។ ក្នុងនោះសូមលោកអ្នកបញ្ឈប់ការរិះគន់ចំពោះខ្លួនឯង ពីព្រោះអ្នកអាចដោះស្រាយបញ្ហាបានទាំងអស់ប្រសិនបើអ្នកឈប់បៀតបៀនចំពោះខ្លួនឯង ដោយការសង្ស័យដោយមិនចាំបាច់។ ទន្ទឹមនឹងនេះសូមលោកអ្នកកុំភ្លេចការសិក្សាស្រាវជ្រាវ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កុំខ្លាចវិនិយោគក្នុងអាជីពរបស់ខ្លួនឯង តែការយកចិត្តទុកដាក់ដោយសមហេតុផល នឹងមិនធ្វើឲ្យលោកអ្នកមានទុក្ខព្រួយនោះទេ ដូច្នេះសូមកុំភ្លេចលើចំណុចនេះ។ ក្នុងនោះដែរ សូមបោះបង់បំណងដើម្បីបំពេញការងារច្រើនក្នុងពេលតែមួយ ហើយរំពឹងផលល្អប្រសើរ។ សូមជ្រើសរើសការងារតែមួយដែលអ្នកពេញចិត្ត ឬជាវិជ្ជាជីវៈរបស់ខ្លួន។ ដោយឡែក លោកអ្នកអាចទទួលបានភាព ឆ្លាតវៃក្នុងការ យល់ដឹងពីបញ្ហា ព្រម ទាំងមធ្យោបាយសមស្របដើម្បីសម្របទៅក្នុងបរិស្ថាននានា។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់ការងារ ចរចា និងដោះស្រាយបញ្ហាថ្មីចាស់នានា។ ចំពោះការចំណាយលុយកាក់លើអាជីវកម្ម និងជំនួញតូចធំធានាថានឹងទទួលបានប្រាក់ចំនេញច្រើន។ ក្នុងនោះដែរ លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភ ស្ទាក់ស្ទើរ ឬសង្ស័យលើការសម្រេចចិត្តណាមួយនោះទេ។ ក្នុងនោះដែរ សូមលោកអ្នកកុំបោះបង់ការខិតខំប្រឹងប្រែង។ ជាការពិត ថ្ងៃនេះវានៅមិនទាន់ជាពេលត្រឹមត្រូវ ដើម្បីឲ្យអ្នកធ្វើការអបអរនោះទេ។ ប្រការចំាបាច់បំផុត សម្រាប់ដំណើរការងារពេលនេះ គឺកុំភ្ជាប់ការងារបច្ចុ ប្បន្ននឹងភាពបរាជ័យក្នុងអតីតកាល។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំបដិសេធចំពោះការស្នើឲ្យទៅធ្វើដំណើរទស្សនកិច្ចលើផ្នែកអាជីវកម្ម។ លើសពីនេះទៅទៀត លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិត។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ។ ការទៅសួរសុខទុក្ខ ឬធ្វើអាស្រ័យល្អជាមួយមនុស្សរួមការងារទំនងជាចំណុចដ៏ពិសេសក្នុងការពន្លឿនលទ្ធភាពការងារ។ សូមព្យាយាមយល់ដឹងពីកិច្ចការងារ និងគោល គំនិតសំខាន់ៗ។ ចូលទៅកៀកជាមួយមនុស្សរួមក្រុម និងថ្នាក់លើ ហើយកុំមានគំនិតសង្ស័យ គួរប្រើបា្រស់ពេលវេលានេះដើម្បីយល់ដឹង និងអនុវត្តការងារ។
ចំណាំ៖
ឆ្នាំទាំង៧ ឆ្លូវ រោង ម្សាញ់ មមែ រកា ច កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង ការងារដែលមានដំណើរការល្អ និងឳកាសធំៗនឹងកើតឡើងដល់លោកអ្នកក្នុងពេលនេះ។
ឆ្នាំទាំង