រាជរដ្ឋាភិបាលកំណត់កាលបរិច្ឆេទបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ (Video Inside)
រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ជាកាល បរិច្ឆេទថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ យោងតាមសេចក្តីសម្រេចមួយរបស់រាជរដ្ឋាភិបាលថ្ងៃពុធនេះ, កាលបរិច្ឆេទបោះឆ្នោត សកល ឆ្នាំ២០២៣ នឹងមកដល់នៅថ្ងៃទី២៣ខែកក្កដា។ បើគិតចាប់ពីថ្ងៃពុធនេះ ការបោះឆ្នោតសកល នោះនឹងមកដល់រយៈ
ពេល៣៨៩ថ្ងៃទៅមុខទៀត។