តុលាការព្រមានលោក កឹម សុខា ក្រោយសម្លេងបែកធ្លាយក្នុងការជួបជុំសកម្មជននយោបាយ (Video Inside)
តុលាការបានសម្រេចត្រឹមការព្រមានដល់លោក កឹម សុខា ខណៈដែលមានសំណើពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស្នើឱ្យមានការចាប់ខ្លួន។
លោក កឹម សុខា ដែលកំពុងជាប់បម្រាមមិនឱ្យធ្វើនយោបាយចំនួន៥ឆ្នាំ ត្រូវបានវិទ្យុអាស៊ីសេរីជាភាសាខ្មែរកាលពីថ្ងៃទី ២១មិថុនា បានចាក់ផ្សាយនូវសម្លេងបែកធ្លាយរបស់លោកដែលបានជួបប្រជុំជាមួយក្រុមអ្នកគាំទ្រ។
យោងតាមសារសម្លេងនោះ លោក កឹម សុខា បានជួបជាមួយនឹងក្រុមអ្នកគាំទ្ររបស់ លោកក្នុងខេត្តសៀមរាបថ្ងៃទី១៨មិថុនាឆ្នាំ២០២២។ សម្លេងបែកធ្លាយនោះហើយ បានធ្វើ ឱ្យ មានក្តីបារម្ភជុំវិញស្ថានភាពជាប់បំរាមរបស់លោកដែលច្បាប់មិនទាន់បានអនុញ្ញាតឱ្យធ្វើ នយោបាយនោះឡើយ បើទោះបីលោកស្ថិតនៅក្រៅឃុំនោះក៏ដោយ។
អយ្យការសាលាដំបូងរាជធានី បានស្នើឱ្យមានការចាប់ខ្លួនលោក កឹម សុខា យកទៅឃុំសាឡើងវិញបន្ទាប់ពីមាន ការកត់សម្គាល់ឃើញថាខ្លឹមសារដែលលោកបាននិយាយជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោ បាយដែលច្បាប់បានហាមឃាត់។
យោងតាមការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩មិថុនានេះ, តុលាការបានសម្រេចថាមិនឃុំខ្លួនរូបលោកសាឡើងវិញឡើយ ប៉ុន្តែបានទទួលការព្រមាន។ អ្នកនាំពាក្យអយ្យការអមសាលាដំបូង លោក ប្លង់ សុផល បានថ្លែងថា «ការព្រមានដល់លោក កឹម សុខា ត្រូវបានធ្វើនៅក្នុងពេលសវនាការ និងការចុះក្នុងកំណត់ហេតុសវនាការ។ តុលាការ បានព្រមានថានឹងមិនអនុញ្ញាតឲ្យលោកកឹមសុខាធ្វើសកម្មភាពបែបនេះតទៅទៀតទេ ប្រសិន បើនៅតែបន្ត គេនឹងអនុវត្តតាមផ្លូវច្បាប់»។
លោក កឹម សុខា កន្លងមកនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាមួយនឹងលក្ខខណ្ឌចំនួន៣ រួមមាន៖ ១៖ មិនត្រូវ ចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕