ប្រេសិតពិសេសប្រធានអាស៊ានធ្វើទស្សនកិច្ចលើកទី២រកដំណោះស្រាយសន្តិភាពឱ្យមីយ៉ាន់ម៉ា (Video Inside)
ប្រេសិតពិសេសប្រធានអាស៊ានលោក ប្រាក់ សុខុន កំពុងបំពេញទស្សនកិច្ចការងារ៥ថ្ងៃក្នុងប្រទេសមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចការងារនេះ នឹងមានការរំពឹងរកជួបតំណាងមេដឹកនាំ នយោបាយសំខាន់ៗ នៃភាគីជម្លោះនានាដែលជាផ្នែកនៃដំណោះ ស្រាយដើម្បីរកសន្តិភាព ដល់ ប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែមុនដំណើរទស្សនកិច្ចលើកទី២នេះ, ភាគីនយោបាយសំខាន់ នៃគន្លឹះស្វែងរកសន្តិភាពសម្រាប់ប្រទេសគឺលោកស្រីអង់សានស៊ូជី ត្រូវបានគេបញ្ជូនទៅ កន្លែងឃុំឃាំងថ្មីក្នុងក្រុងណៃពិដោរ។
កញ្ញា គង់ ចាន់ស្រីដែន ធ្វើសេចក្ដីរាយការណ៍