ការនាំចូលប្រេងឥន្ធនៈកើនឡើងជិត៦០ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំ (Video Inside)

ការនាំចូលប្រេងឥន្ធនៈបានកើនឡើងជិត៦០ភាគរយក្នុងរយៈ៥ខែដើមឆ្នាំនេះ គ្រាដែល ក្រសួងពាណិជ្ជកម្មបានធានាការផ្គត់ផ្គង់ប្រេងដល់អតិថិជនមិនឱ្យខ្វះខាត។

គួរបញ្ជាក់ថាក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងការមិនព្រួយបារម្ភលើចំណោទខ្វះប្រេង ខណៈដែល ប្រទេសជិតខាង ក្នុងតំបន់កំពុងត្អូញត្អែរលើចំណោទខ្វះប្រេងឥន្ធនៈដោយសារតែវិបត្តិ សង្គ្រាមនៅ អ៊ុយក្រែន។

យោងតាមក្រសួងពាណិជ្ជកម្មការនាំចូលប្រេងឥន្ធនៈរយៈពេល៥ខែ ដើមឆ្នាំនេះ មានទឹកប្រាក់ជាង៩៧១លានដុល្លារ ដែលកើនឡើង៥៧.៣៦%។ យោងតាមសេចក្តីរាយការណ៍ដដែល, ការនាំចូលប្រេងសាំង មានតម្លៃជាង៣៤១លានដុល្លារ កើនឡើង១០៣.១១%, ចំណែកការនាំចូលប្រេងម៉ាស៊ូតមានតម្លៃ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានវាយតម្លៃថាតម្លៃប្រេងលើទៅផ្សារអន្តរជាតិ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រេងឥន្ធនៈដែលកម្ពុជាបានទិញ គឺនាំចូលមកពីសិង្ហបុរី ថៃ និងវៀតណាម។

តម្លៃប្រេងឥន្ធនៈគិតត្រឹមមុនព្រឹត្តិការណ៍២៤កុម្ភៈឆ្នាំ២០២២ដែលមិនទាន់មានសង្គ្រាមកើត ឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែន, តម្លៃប្រេងសាំងធម្មតាមួយលីត្រគឺ៤ពាន់៥០០រៀល, តម្លៃប្រេង ម៉ាស៊ុត៤ពាន់២៥០រៀលក្នុងមួយលីត្រ ប៉ុន្តែបើគិតមកទល់ពេលនេះ តម្លៃប្រេងសាំងធម្មតា មួយលីត្រ៥ពាន់៨០០រៀល ចំណែកប្រេងម៉ាស៊ុតថ្លៃ៦ពាន់៣០០រៀល។ តាមរយៈតម្លៃកើន នេះ គឺក្នុងរយៈពេលជិតបួនខែនៃសង្គ្រាមអ៊ុយក្រែនដែលមិនទាន់បញ្ចប់នេះ តម្លៃប្រេងក្នុង កម្ពុជាកើន១ពាន់៣០០រៀលក្នុងមួយលីត្រ, ចំណែកប្រេងម៉ាស៊ុតកើន២ពាន់៥០រៀលក្នុងមួយ លីត្រ។  

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner