ក្រុមព័ត៌មានយុវជនគណបក្សកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយឯកឧត្តមប្រធានគណបក្សខេត្ត ផ្ដល់ជូនលោកតា លោកយាយមានជំងឺ និងក្រីក្រចំនួន៧គ្រួសារ ក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមអ្នកយកព័ត៌មានយុទ្ធជនគណបក្សកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងក្រីក្រចំនួន ៧ គ្រួសារ នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមរយៈក្រុមអ្នកព័ត៌មានយុវជនគណបក្សខេត្ត នៅក្នុងមូលដ្ឋាន និង លោក ណុប ហូយ មេភូមិកងមាស ក្រុមការងារយើងបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ មានជំងឺ ចាស់ជរា និងក្រីក្រនៅតាមខ្នងផ្ទះចំនួន ០៧គ្រួសារ រួមមាន ១. លោក ធូ ធី អាយុ ៥៣ឆ្នាំ ពោះម៉ាយ និងជាទុរគតជន ក្រីក្រកំពុងមានជំងឺជាទម្ងន់ស្នាក់នៅជាមួយផ្ទះបងធម៌ឈ្មោះ ថោង មន នៅក្នុងភូមិកង មាស រយៈពេល ១៥ឆ្នាំហើយ ទទួលបានអំណោយថវិកា ១៨ម៉ឺន៥ពាន់រៀល , អង្គ ២០គីឡូ, ត្រីខ ១យួរ , ទឹកស៊ីអ៊ីវ ទឹកត្រី ១យួរ និងម៉ាស់ ១ ប្រអប់ ។ ២. លោកតា ម៉ែនអុន អាយុ ៨២ឆ្នាំ ,៣. លោកតា ចឹ្រង ផូ អាយុ ៨៥ ឆ្នាំ , ៤.លោកតា រិទ្ធ សឹង អាយុ ៧៤ ឆ្នាំ,៥. លោកយាយ ជ្រូក អម អាយុ ៨៧ ឆ្នាំ, ៦. លោកយាយ ឈ្មោះ ប្រឹង រស់ អាយុ ៧៨ ឆ្នាំ និង៧. លោកយាយ សំ ស៊ីម អាយុ ៦៨ឆ្នាំ ដែលមានជំងឺ និងចាស់ជរាក្រីក្រ ក្នុងម្នាក់ៗទទួលបាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងម៉ាស់ ដូច លោក ធូ ធី ដែរតែថវិកាទទួលបានម្នាក់ៗ ៥ម៉ឺនរៀល ។

លោក ណុប ហូយ មេភូមិកងមាស ព្រមទាំងប្រជាពលរដ្ឋ លោកតាលោ កយាយទាំងអស់ សូមថ្លែង អំណរ
គុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយសូមគោរពជូនពរជូន ឯកឧត្តម និងក្រុមការងារទាំងអស់សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះគ្រប់ភារកិច្ច ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner