ឯកឧត្តម វង សូត ៖ ក្រសួងសង្គមកិច្ច យកចិត្តទុកដាក់ ក្នុងការ ស្តារនីតិសម្បទាពលរដ្ឋ ដែលបានប្រើប្រាស់ និងរងឥទ្ធិពល គ្រឿងញៀន

ភ្នំពេញ ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានបញ្ជាក់ថា ក្រសួង បាន យកចិត្តទុកដាក់ ជាខ្លាំង ក្នុងការ ស្តារនីតិសម្បទា ក្នុងនោះ ប្រជាពលរដ្ឋ ដែល បាន ប្រើប្រាស់ និង រង ដោយសារ ឥទ្ធិពល គ្រឿងញៀន បានទទួល ការយកចិត្តទុកដាក់ ខ្ពស់ ។

ឯកឧត្តម មានប្រសាសន៍ ដូច្នេះ ក្នុងឱកាស អញ្ជើញ ជា អិ ប តី ក្នុង ពិធី ផ្សព្វផ្សាយ អនុ ក្រឹ ត ស្តីពី ការរៀបចំ និង ការប្រព្រឹត្តិទៅ របស់ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អនុក្រឹត្យ ស្តីពី ការបង្កើត មូលនិធិ ជាតិ ជំនួយ សង្គម និង ពិធី ប្រកាស ចូលកាន់ តែ តំណែង របស់ មន្ត្រីរាជកា រ ក្រសួង នា ព្រឹក ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។

ឯកឧត្តម រដ្ឋមន្ត្រី បាន បញ្ជាក់ថា បញ្ហា គ្រឿងញៀន ត្រូវបាន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាន ខិតខំ ប្រឹងប្រែង ក្នុងការ ប្រយុទ្ធប្រឆាំង ជាមួយ ជាមួយនឹង អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ធ្វើយ៉ាងណា ទប់ស្កាត់ និង បង្ក្រាប ឱ្យ ខាន តែ បាន លើ គ្រប់ រូបភាព ទាំងអស់ ព្រោះថា គ្រឿងញៀន គឺ បាន នាំមក នូវ រាំងស្ទះ ក្នុងការ អភិវឌ្ឍ សេដ្ឋ សង្គម បង្ក មហន្តរាយ លើ គ្រប់ផ្នែក គ្រួសារ សង្គមជាតិ ទាំងមូល ដូច្នេះ សូម ប្រជា ពលរ ដ្ធ ចូលរួម ក្នុងការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និង ជៀសវាង ឱ្យបាន នូវ សារធាតុ ញៀន គ្រប់ ប្រភេទ ផងដែរ ។

ឯកឧត្តម មានប្រសាសន៍ បន្ថែមថា ការប្រកាស តែងតាំង និង ផ្លាស់ប្តូរ រចនាសម្ព័ន្ធរ បស់ ក្រសួង នៅថ្ងៃនេះ គឺ បានបង្ហាញ ពី ភាពជោគជ័យ និង បោះជំហាន ទៅមុខ មួយ ដំណាក់កាល ទៀត នៃ ក្រសួង សង្គមកិច្ច ក៏ដូចជា វិស័យ សង្គមកិច្ច ដែលជា ឧ ត្ត ម ប្រយោជន៍ របស់ បណ្តា្ក ក្រុម ជន គោលដៅ ។ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់ ក្រសួង ដែល ទើប ចូលកាន់ តំណែង ត្រូវមាន ទំនួល ខុសត្រូវ កាន់តែ ខ្ពស់ កាន់តែ ទូលំទូលាយ សំដៅ បង្កើន ប្រសិទ្ធភាព ផ្តល់ សេវាកម្ម ជូន បណ្តាជន គោលដៅ ឱ្យ កាន់ តែមាន ប្រសិទ្ធភាព ឱ្យ ពួកគាត់ កាន់តែ ងាយ ទទួលបាន សេវា ផលប្រយោជន៍ និង កាន់តែ ទូលំទូលាយ ថែមទៀត ដើម្បី ឆ្លើយតប ទៅនឹង ក្តី រំពឹង និង ទំនុកចិត្ត របស់ រាជរ ដ្ឋា ភិ បាល ក្នុងការ បម្រើ ដល់ វិស័យ សង្គមកិច្ច នៅ កម្ពុជា ។

ជាមួយគ្នា នោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន ក្រើនរំឭក ដល់ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃ ក្រសួង ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា សូម ទៅ ទទួល ការចាក់ វ៉ាក់សាំង ដូ ស ជម្រុញ និង បន្តបន្ទាប់ ឱ្យបាន គ្រប់គ្នា ដើម្បី បង្កា ពី ការឆ្លង នូវ ជំងឺ កូ វីដ ១៩ តាម ការណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា និង ក្រសួងសុខាភិបាល បង្កើន នូវ ភាព សាំ ដល់ សង្គមជាតិ ការពារ អាយុជីវិត ខ្លួនឯង និង ក្រុមគ្រួសារ ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner