លោក ហ្សេលេនស្គី អំពាវនាវឱ្យសមាជិកណាតូបន្ត ដាក់ទណ្ឌកម្ម លើរុស្ស៊ី និងផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូច ឱ្យបណ្តាសមាជិកអង្គការណាតូបន្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ហើយផ្តល់ឱ្យអ៊ុយក្រែននូវការធានាសន្តិសុខ។ នេះបើតាម សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន។

លោក ហ្សេលេនស្គី នៅថ្ងៃពុធសប្តាហ៍នេះ បានចូលរួមថ្លែងសារក្នុងកិច្ច ប្រជុំកំពូលអង្គការណាតូតាមប្រព័ន្ធវីដេអូ ដោយលោកបានអំពាវនាវ ឱ្យមានការជួយជ្រោមជ្រែងផ្នែកសព្វាវុធ និងហិរញ្ញវត្ថុបន្ថែមទៀត ដល់ប្រទេសរបស់ខ្លួន។ ក្នុងកំលុងការថ្លែងសារនេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែនត្រូវការប្រព័ន្ធបាញ់មីស៊ីល និងប្រព័ន្ធ ការពារដែនអាកាស យកទៅការពារទីក្រុងនានារបស់ខ្លួន រួមទាំងប្រព័ន្ធ កាំភ្លើងធំ ដើម្បីប្រឆាំងតទល់នឹងកងកម្លាំងរុស្ស៉ី នៅលើសមរភូមិ។

នាឱកាសនោះដែរ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុក៏មានសារសំខាន់ខ្លាំងដូចជំនួយសព្វាវុធដែរ ដោយបានគូសបញ្ជាក់ថា អ៊ុយក្រែនត្រូវការថវិកាទ្រទ្រង់ជិត ៥ពាន់លានដុល្លារក្នុងមួយខែ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner