ក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣
ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ក្រោមអធិបតីភាព លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១២, ប្រធាន-អនុប្រធានគណៈកម្មការផ្សារទាំង០២, លោកចៅសង្កាត់-ចៅរងសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុ័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២លើក របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តទី៣ (ឆ្នាំទី៤ ២០២២-២០២៣)។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារប្រចាំឆមាសទី២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៤.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន។
៥.បញ្ហាផ្សេងៗ៖
-ប្រកាសទទួលស្គាល់លោកស្រី ឆេង សុគន្ធា ជាសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន ជំនួសលោក ឈា សុង សមាជិកក្រុមប្រឹក្សាខណ្ឌ ដែលបានទទួលមរណៈភាព។
-ប្រកាសប្រគល់ភារកិច្ច ជូនលោក ឯក សុភិន ជាប្រធានការិយាល័យផែនការ និងហរិញ្ញវត្ថុ នៃរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ដោយ ៖ប៊ុនធី