អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រព័ន្ធលូកកស្ទះ នៅចំណុចអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីន ផ្លាហ្សា អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រព័ន្ធលូកកស្ទះ នៅចំណុចអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីន ផ្លាហ្សា អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានាការិយាល័យពាក់ព័ន្ធ, លោកប្រធានភូមិ១០ សង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ ផងដែរ ៕ ដោយ ប៊ុន ធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។