ធនាគារ ជីប ម៉ុង ចូលរួមយ៉ាងសកម្មចំពោះការងារជួយសង្គម

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ធនាគារ ជីប ម៉ុង ក៏ដូចជា ក្រុមហ៊ុន ជីប ម៉ុង ទាំងមូល តែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការ ផ្ដល់ជំនួយដល់សង្គម កម្ពុជា។

ភាគទុនិករបស់ធនាគារ ជីប ម៉ុង អ្នកឧកញ៉ាលាង ឃុន មានប្រសាសន៍ថា៖ «យើងមិនត្រឹមតែអភិវឌ្ឍពាណិជ្ជកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញនៅក្នុងវិស័យជាច្រើន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការនានាផងដែរ»។

ឆ្នាំ២០២២ ភាគទុនិករបស់ធនាគារ ជីប ម៉ុង បាន បរិច្ចាគ និងផ្ដល់ជំនួយលើវិស័យផ្សេងៗទូទាំងប្រទេស ជាក់ស្ដែងភាគទុនិករបស់ធនាគារបានប្រគល់ថវិកាមួយលានដុល្លារអាមេរិកសម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) សម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រ ព្រមជាមួយការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីជាជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ។ បន្ថែមពីនោះ ភាគទុនិករបស់ធនាគារ ជីប ម៉ុង ក៏បានផ្តល់អាហារូបករណ៍រយៈពេល ៤ឆ្នាំដល់និស្សិត៤០នាក់ ដើម្បីសិក្សាលើមុខជំនាញស្ទែមនៅសាកលវិទ្យាល័យខេមតិចផងដែរ។

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយផ្នែករបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដែលជាក្រុមហ៊ុនចម្រុះដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner