ប្រមុខយូអិនពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ផ្តោតលើបញ្ហាប្រឈម នៃសន្តិសុខស្បៀងអាហារជាសកល

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ បានលើកឡើងពីបញ្ហាសន្តិសុខស្បៀងជាសកល ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដធឺរែស នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឡារូវ បាននិយាយអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតជាពិសេសលើបញ្ហាបច្ចុប្បន្នទាក់ទងនឹងការផ្គត់ផ្គង់ផលិតផលកសិកម្ម និងជីទៅកាន់ទីផ្សារពិភពលោក។ លោកបានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការនាំចេញស្បៀងអាហារ និងជី ទោះបីជាមានផលវិបាកដែលមានស្រាប់ ពោលគឺវត្តមាននៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចដោយខុសច្បាប់ និងការរំខាននៃខ្សែសង្វាក់តម្លៃសកល ដោយសារតែការរាតត្បាតនៃជំងឺឆ្លង។

ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតរុស្ស៊ីរូបនេះបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការបន្តធ្វើការងារបន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយការគំរាមកំហែងនៃវិបត្តិស្បៀងអាហារ ក្នុងការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner