សម្តេចតេជោ នាយករដ្ឋមន្ត្រី រិះគន់ទៅក្រុមប្រឆាំងមួយចំនួន ដែលតែងចោទប្រកាន់ដាក់បន្ទុក ពីការបាត់បង់ព្រៃឈើ នៅកម្ពុជា
បន្ទាយមានជ័យ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានធ្វើការរិះគន់ទៅក្រុមប្រឆាំងមួយចំនួន ដែលតែងចោទ ប្រកាន់ដាក់បន្ទុកពីការបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈដែលពួកគេ ទាំងនោះ ក៏បានកាប់រានទន្ទ្រានដើម្បីកាន់កាប់ដីធ្លីបង្កបង្កើនផងដែរ។ បានលើកឡើងដូចនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការបាត់បង់ព្រៃឈើ គឺដោយសារ តែតម្រូវរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្លី ដែលរដ្ឋត្រូវកាត់ដីចេញពីគម្របព្រៃឈើជូន។ សម្ដេចបញ្ជាក់ថា កំណើនប្រជាជន គឺជាកត្តាថយចុះនៃដីព្រៃកម្ពុជា មិនដូចការលើកឡើង របស់មនុស្សមួយចំនួននោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុង១ឆ្នាំៗសម្ដេច ត្រូវកាត់ដី ចេញពីគម្របព្រៃឈើ ដើម្បីចែកជូនប្រជាពលរដ្ឋ ដើម្បីធ្វើស្រែចម្ការ និងដាំដំណាំកសិឧស្សាហកម្មផ្សេងៗ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដីមិនបានបាត់ទៅណានោះទេ តែត្រូវបានកែច្នៃឱ្យចេញជាប្រយោជន៍សម្រាប់ប្រជាជន។ សម្ដេចប្រាប់ ឱ្យអ្នកតិទៀនសម្ដេចរឿងបាត់បង់ព្រៃឈើ បើចិត្តសឿងប្រគល់ដី ដែលពួកគេមាន មកឱ្យរដ្ឋវិញ ដើម្បីឱ្យរដ្ឋដាំដើមឈើឡើងវិញ។
សម្ដេចតេជោសង្កត់ថា៖ ដីដែលអ្នកឯងកំពុងបង្កបង្កើនផលនោះហើយ ដែលបានពីការបាត់បង់ព្រៃឈើនោះ ៕ ដោយ ៖វណ្ណលុក