វៀតណាមអនុម័តលើផែនការកាត់បន្ថយពន្ធលើប្រេងសាំង
ហាណូយ៖ក្រសួងហិរញ្ញវត្ថុវៀតណាមបានអនុម័តលើ ផែនការ រដ្ឋាភិបាល ក្នុងការកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស និងពន្ធលើតម្លៃបន្ថែមលើប្រេងសាំង ដើម្បីធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ។
ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនា ដោយ មន្ត្រីក្រសួង ដោយមិនបង្ហាញព័ត៌មានលម្អិតបន្ថែម។ បច្ចុប្បន្ន ពន្ធលើ ការប្រើប្រាស់ពិសេសគឺនៅកម្រិត ៨ទៅ១០ ភាគរយ ហើយពន្ធលើតម្លៃ បន្ថែមគឺនៅ ១០ភាគរយ។
សម្រាប់វៀតណាមតម្លៃសាំងបានឡើងដល់តម្លៃខ្ពស់ គឺ ៣២ ៨៧០ ដុង (១,៤១ ដុល្លារ) ក្នុងមួយលីត្រ គិតត្រឹមថ្ងៃអង្គារ៍ សប្តាហ៍នេះ។ តម្លៃ បាន កើនឡើងពី ៦៥ ទៅ ៧០ ភាគរយចាប់តាំងពីចុងឆ្នាំ ២០២១ ដែលបន្ទុកទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម។
កាលពីដើមខែនេះ ក្រសួងបានពិចារណាកាត់បន្ថយពន្ធបរិស្ថានពាក់ កណ្តាល លើប្រេងឥន្ធនៈ ប៉ុន្តែអ្នករិះគន់បាននិយាយថា ការកាត់បន្ថយពី ៥០០ ទៅ ១,០០០ដុង គឺតិចតួចពេក ដោយបានអំពាវនាវឱ្យកាត់ បន្ថយពន្ធផ្សេងទៀត។ ពន្ធ និងថ្លៃសេវាមានចំនួន ៣៥ ភាគរយនៃតម្លៃ សាំង៕
ប្រភព៖ Vnexpress ប្រែសម្រួល៖ សារ៉ាត