អ្នកលេង Tik Tokម្នាក់ បង្ហោះព័ត៌មានក្លែងក្លាយថាមានអ្នកស្លាប់ដោយសារកូវីដ១៩ ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖អ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុងត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។ ប្រភពព័ត៌មានបញ្ជាក់ថាបន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនមកអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់វិធានការតាមច្បាប់។ ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធនឹងករណីនេះដែរ ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហៅ អ៊ូខុង»ដែលផ្សព្វផ្សាយបំពុលព័ត៌មានថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា «ចេញផ្សាយបំផុសមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….!នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»៕
ដោយ៖ពលជ័យ

ads banner