សិង្ហបុរីមានករណីឆ្លងមេរោគអេដស៍ថ្មី ២៥០នាក់

សាំងហ្គាពួរ ៖ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសឲ្យដឹង នាថ្ងៃទី១ កក្កដា ២០២២ ថា មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ២៥០នាក់ត្រូវបានរាយការណ៍ ក្នុងចំណោមប្រជាជនសិង្ហបុរី ក្នុងឆ្នាំ ២០២១ ។ លើកចុងក្រោយដែលសិង្ហបុរីបានរាយការណ៍ករណីតិចជាងចំនួននេះ គឺនៅឆ្នាំ២០០៣ ដែលមានការឆ្លងចំនួន ២៤២ នាក់ ។ កាលពីឆ្នាំ២០២០ មាន ២៦១ ករណី ។

ក្រសួងបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ក្នុងចំណោមករណីថ្មីចំនួន ២៥០នាក់នេះ មាន ៩៥% ជាបុរស ហើយប្រហែល ២/៣ មានអាយុពី ២០ ទៅ ៤៩ ឆ្នាំ។ ក្រសួងបានបន្ថែមថា ការរួមភេទនៅតែជាប្រភពចម្បងនៃការចម្លងមេរោគអេដស៍ ដោយ ៩៥ភាគរយនៃករណី ទទួលបានការឆ្លងមេរោគតាមវិធីនេះ ។

អ្នករស់នៅសិង្ហបុរីដែលឆ្លងមេរោគអេដស៍ សរុបមានចំនួន ៩១២៩នាក់ គិតត្រឹមចុងឆ្នាំ២០២១ ក្នុងចំណោមនោះ មានមនុស្សចំនួន ២២៥៥នាក់បានស្លាប់ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner