រថយន្តដឹកដី កិនម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រឆេះខ្ទេច បណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅផ្លូវថៃហ្គ័រ ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀតបានជិះម៉ូតូវ៉ាជែងរថយន្តដឹកដី ផុតហើយប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល ក៏ត្រូវរថយន្តដឹកដីកិនពីលើម៉ូតូអូសជាច្រើនម៉ែត្រ ធ្វើឱ្យម៉ូតូឆេះខ្ទេច រីឯអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបេតុង កែងផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កុត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-2090 បេីកបរដោឈ្មោះ ណុប វ៉ៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ) ជិះមានគ្នា២នាក់ អ្នករួមដំណើរពីក្រោយឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (របួសស្រាល) ។

សមត្ថកិច្ចបន្តថា ម៉ូតូខាងលើបេីកបរ លេីផ្លូវថៃហ្គ័រ ទិសដៅពីលិចទៅកេីត លុះមកដល់ត្រង់ចំណុចកេីតហេតុខាងលេីក៏បានវ៉ារថយន្ដដឹកដី មិនស្គាល់ម៉ាក និងស្លាកលេខ បេីកវ៉ាផុតបន្តិចបានបុកជាមួយម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ (រត់គេចបាត់) បេីកបរ លេីផ្លូវថៃហ្គ័រ ទិសដៅពីកេីតទៅលិច ក៏ដួលហើយត្រូវរថយន្តដឹកដីមកពីក្រោយបើកកិន និងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម៉ូតូមួយគ្រឿងឆេះខ្ទេច ឯមនុស្សស្លាប់ម្នាក់ របួសម្នាក់ បន្ទាប់មករថយន្តបង្កបានបើកគេចបាត់មិននៅឈប់ទទួលខុសត្រូវឡើយ ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី , ចំណែកសម្ភារខូចខាត ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយបន្តនាពេលក្រោយ ។

បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា«មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបេីកបរម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-2090 បេីកបរ ខ្ជីខ្ជា ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន» ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner