ឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវតុលាការកំណត់ឲ្យជាប់ពន្ធនាគារ មួយឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម របស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង ។

សូមបញ្ជាក់ថា ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុក សិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ផងដែរ។ គួររំលឹកផងដែរថា, កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចៅក្រម លោក ទិត សុទ្ធីប៉ូរ៉ាឆាតបានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ, ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។

ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លោកក៏ធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ។ ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ធ្លាប់អ្នកចំរៀងស្រីនៅ ហាង យ៉ង ពៅ លើកឡើងថា គាត់ធ្លាប់ប្រើហិង្សា តែមិនហ៊ានប្តឹង ខណៈខ្លួនមិនមែនជាភរិយា ហើយខ្ជិលធ្វើឱ្យរវល់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner