ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ ស៊ិន អុន

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកប្រាសាទបល្ល័ង្ក នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។

គ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ ស៊ិន អុន អាយុ ៥៩ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៩ នៅយោធាស្រុកប្រាសាទបល្ល័ង្ក ត្រូវរបួស និងពិការនៅឆ្នាំ១៩៩៣ ទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជាការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែង ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ និងនៅពេលអតីយុទ្ធជនទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកា បេឡាមរណសង្គ្រោះសម្រាប់ធ្វើបុណ្យសព គឺជាការផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន ៕
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner